នាយឧត្ដមសេនីយ៍ ទៀ សីហា លុបឈ្មោះមន្ត្រីយោធាស័ក្ដិ ៤ម្នាក់ ក្រោយផ្ទុះអាវុធ ៥គ្រាប់បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ

នាយឧត្ដមសេនីយ៍ ទៀ សីហា លុបឈ្មោះមន្ត្រីយោធាស័ក្ដិ ៤ម្នាក់ ក្រោយផ្ទុះអាវុធ ៥គ្រាប់បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ

លោកនាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចេញប្រកាសលុបឈ្មោះលោកវរសេនីយ៍ត្រី ផាត ផានណូ បន្ទាប់ពីបុគ្គលរូបនេះផ្ទុះអាវុធចំនួន ៥គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីពេលថ្មីៗនេះ។

តាមដានជាមួយយើង៖ Million Times

ប្រកាសចុះថ្ងៃទី ៣ ខែឧសភា បានសម្រេចថា លុបឈ្មោះ នាយទាហាន ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ចំពោះវរសេនីយ៍ត្រី ផាត ផានណូ អត្តលេខ ០៦៩៣០១ ជំនួយការនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ។ មូលហេតុនៃការលុបឈ្មោះនេះ ដោយសារតែល្មើសច្បាប់ ស្ដីពី លក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ។

សូមជម្រាបថា កាលពីយប់ថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៤ មានករណីផ្ទុះអាវុធចំនួន ៥គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង នៅចំណុចច្រកឡើងផ្ទះលេខគ្មាន ផ្លូវ ២៣៨ សង្កាត់បឹងព្រលិត ខណ្ឌ ៧មករា រាជធានីភ្នំពេញ។  

ក្រោយកើតហេតុ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌ ៧មករា បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ផាត ផានណា ភេទប្រុស មុខរបរទាហាន ពាក់ព័ន្ធករណីផ្ទុះអាវុធដោយខុសច្បាប់។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីនេះអាចបណ្តាលមកពីមានទំនាស់ពាក្យសំដីជាមួយអ្នកជិតខាង៕

អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុក្រសួងការពារជាតិ