យន្តហោះ Air Asia នឹងធ្វើការហោះហើរទៅមករវាងភ្នំពេញ-សៀមរាប-ព្រះសីហនុ ៨ជើងក្នុងមួយថ្ងៃតម្លៃប្រមាណ ១១ម៉ឺនរៀល

យន្តហោះ Air Asia នឹងធ្វើការហោះហើរទៅមករវាងភ្នំពេញ-សៀមរាប-ព្រះសីហនុ ៨ជើងក្នុងមួយថ្ងៃតម្លៃប្រមាណ ១១ម៉ឺនរៀល

ក្រុមហ៊ុន Air Asia Cambodia ទទួលបានវិញ្ញាបនបត្រប្រតិបត្តិការផ្លូវអាកាស (AOC ) និងវិញ្ញាបនបត្ររោងជាងជួសជុស(AMO) យន្តហោះពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលហើយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ដើម្បីចាប់ផ្តើមប្រតិបត្តិការហោះហើរស្របតាមច្បាប់ បទបញ្ញត្តិ និងលក្ខណ្ឌតម្រូវរបស់កម្ពុជា។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានរំពឹងថា តាមរយៈការបើកជើងហោះហើរក្នុងស្រុករបស់ក្រុមហ៊ុន AirAsia នឹងជំរុញនូវកំណើនជើងហោះហើរ និងចំនួនអ្នកដំណើរក្នុងស្រុកឱ្យកើនឡើង ស្របពេលដែលតម្លៃនៃការហោះហើររបស់ក្រុមហ៊ុននេះស្ថិតក្នុងកម្រិតទាបសមរម្យ ដែលប្រជាជនកម្ពុជាមួយចំនួនមានលទ្ធភាពអាចធ្វើដំណើរតាមផ្លូវអាកាសបាន។

តាមដានជាមួយយើង៖ Million Times

ក្រុមហ៊ុនអាកាសចរណ៍ Air Asia Cambodia នឹងធ្វើការហោះហើរទៅមករវាងភ្នំពេញ-សៀមរាប ចំនួន៤ជើងក្នុងមួយថ្ងៃ និងទិសដៅទៅមករវាងខេត្តព្រះសីហនុ-សៀមរាប ចំនួន៤ជើងក្នុងមួយថ្ងៃ។ សម្រាប់មួយកៅអីតម្លៃ ១១២.០០០រៀល ឬ ២៨ដុល្លារប៉ុណ្ណោះដែលតម្លៃមានការបញ្ចុះតម្លៃ ២០%រួចរាល់។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន។

សូមជម្រាបជូនថា បើគ្មានអ្វីប្រែប្រួលទេនោះ ក្រុមហ៊ុន Air Asia នឹងចាប់ផ្តើមហោះហើរចាប់ពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីសម្ពោធជើងហោះហើរក្នុងស្រុកនៅថ្ងៃទី១ ខែឧសភា៕

អត្ថបទ៖ ផល កុសល រូបភាព៖ Air Asia