អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រកាសសន្និបាតលើកទី១ ឆ្នាំ២០២៣ និងទិសដៅផែនការឆ្នាំ២០២៤ របស់សមាគមឧកញ៉ាកម្ពុជា

អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រកាសសន្និបាតលើកទី១ ឆ្នាំ២០២៣ និងទិសដៅផែនការឆ្នាំ២០២៤ របស់សមាគមឧកញ៉ាកម្ពុជា

អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានប្រកាសអំពីការរៀបចំសន្និបាតលើកទី១ ឆ្នាំ២០២៣ និងទិសដៅផែនការឆ្នាំ២០២៤ របស់សមាគមឧកញ៉ាកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារហ្គាឌិនស៊ីធី។

សេចក្តីជូនដំណឹងរបស់អ្នកឧកញ៉ាប្រធានសមាគមឧកញ៉ាកម្ពុជា បានឲ្យដឹងថា សន្និបាតលើកទី១នេះ នឹងរៀបចំឡើងដើម្បីរាយការណ៍អំពីរបាយកាណ៍ហិរញ្ញវត្ថុ របាយការណ៍សកម្មភាព និងទិសដៅផែនការឆ្នាំ២០២៤ ព្រមទាំងឆ្នាំបន្តបន្ទាប់ជូនដល់សមាជិកទាំងអស់ រួមទាំងការប្រកាសបន្ថែមសមាសភាពក្រុមប្រឹក្សាភិបាលមួយចំនួនលើសមាសភាពក្រុមប្រឹក្សាបច្ចុប្បន្ន និងជាពិសេសគឺជាឱកាសជួបជុំមហាគ្រួសារឧកញ៉ាកម្ពុជាដើម្បីបង្កើតទំនាក់ទំនងគ្នានិងពិសាអាហារសាមគ្គីផងដែរ។

សមាគមដែលគ្រប់គ្រងរូបវន្តបុគ្គលមានគោរមងារឧកញ៉ានៅកម្ពុជាមួយនេះ ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ដែលមានសមាសភាពក្រុមប្រឹក្សាភិបាលសរុបចំនួន ២៧រូប និងមានអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធានក្រុមប្រឹក្សាភិបាល៕