លោកអ្នកឧកញ៉ា លី ហួរ ត្រូវបានអង្គសន្និបាតបោះឆ្នោតគាំទ្រ ១០០% បន្ដឲ្យកាន់តំណែងជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក្នុងអាណត្ដិទី៤ សម្រាប់ឆ្នាំ២០២៥-២០២៧ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។
ពិធីនេះមានការចូលរួមពី លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ថ្នាក់ដឹកនាំ ទីប្រឹក្សា និងសមាជិក សមាជិកា សមាគមនអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាជាច្រើនរូប ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំប្រចាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ សមាគមអភិវឌ្ឍលំនៅឋានកម្ពុជា។


លោកអ្នកឧកញ៉ា លី ហួរ ដែលជាអ្នកជោគជ័យក្នុងវិស័យអចលនទ្រព្យ ជាម្ចាស់បុរី វិមានភ្នំពេញ បានសង្ឃឹមយ៉ាងមុតមាំថា សមាជិក សមាជិកទាំងអស់គ្នា បន្ដរួមកម្លាំងសាមគ្គីគ្នា បន្ដបេសកកម្មលើវិថីនេះបន្ដទៀត ប្រកបដោយជាទីមោទនៈ។ ទន្ទឹមនឹងនោះ លោកបានប្រកាសបន្ដបេ្ដជ្ញាស្វែងរកយុទ្ធសាស្រ្ដ ដើម្បីលើវិថីទៅមុខកាន់តែមានភាពរីកចម្រើន។
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ទទួលស្គាល់ជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥។ បច្ចុប្បន្ននេះសមាជិកសមាគម សរុបមានចំនួន ៧៣ក្រុមហ៊ុន ព្រមទាំងបានរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងមាន ប្រធាន១រូប ប្រធានកិត្តិយស១រូប អនុប្រធាន១១រូប ឧត្តមទីប្រឹក្សា១រូប ទីប្រឹក្សាជាន់ខ្ពស់៤រូប ទីប្រឹក្សាបច្ចេកទេស៣រូប ជំនួយការប្រធាន១ រូបអគ្គលេខាធិការ១រូប ទីប្រឹក្សាច្បាប់ និងមេធាវី១រូប ហេរញ្ញិក១រូប រដ្ឋបាល១រូប៕





អត្ថបទ៖ សាងតេជៈ រូបភាព៖ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា