ក្បាលដីនៅសេសសល់ ១,៥លាននឹងត្រូវវាស់វែងបញ្ចប់រំពឹងចំណូលពន្ធពាក់ព័ន្ធអចលនទ្រព្យ ២៥០លានដុល្លារក្នុងមួយឆ្នាំ

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំបន្តរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ រសៀលថ្ងៃអង្គារនេះ លោក សាយ សំអាល់ បានលើកឡើងថា កន្លងមកក្រសួងរៀបចំដែនីបានវាស់វែង និងចុះបញ្ជីដីធ្លីចំនួនជាង ៧លាន ៧សែន ក្បាលដី និងបានចេញបណ្ណប្រមាណ ៧លានបណ្ណ។ លោកថា ក្រសួងបានវាស់វែងដីធ្លីបន្ថែមចំនួនប្រមាណ ៣លានក្បាលដី និងចេញបណ្ណបានប្រមាណ ៥៩ម៉ឺនបណ្ណ។

លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ថ្លែងបញ្ជាក់ថា ក្រសួង រៀបចំដែនដីរំពឹងថា ក្បាលដីនៅសេសសល់ប្រមាណ ១,៥ លានទៀត អាចត្រូវបានវាស់វែងបញ្ចប់នាពេលខាងមុខ ដែលកិច្ចការនេះនឹងជួយឱ្យរដ្ឋអាចប្រមូលចំណូលពន្ធពាក់ព័ន្ធ អចលនទ្រព្យប្រមាណ ២៥០លានដុល្លារ ក្នុងមួយឆ្នាំ។

លោកបញ្ជាក់បន្ថែមថា ក្រសួងរៀបចំដែនដី ក៏បាននិងកំពុងដំណើរការវាស់វែង ចុះបញ្ជី និងចេញបណ្ណដីរដ្ឋ និងដីសមូហភាព ដែលកាន់កាប់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងបរិស្ថាន, ក្រសួងធនធានទឹកនិងឧតុនិយម, ក្រសួងព្រះបរមរាជវាំង, ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, ក្រសួងសាធារណការនិងដឹកជញ្ជូន, អង្គភាព រដ្ឋតាមបណ្តារាជធានី-ខេត្ត សរុបចំនួន ៥៨,០៦៣ ក្បាលដី ស្មើនឹង ៥៨,០៦៣បណ្ណ ក្នុងនោះក៏មាន ដីតំបន់បឹងទន្លេសាបក្នុងខេត្តទាំង៦, ដីសម្បទានសេដ្ឋកិច្ច និងងឹតរុភណ្ឌរបស់វត្ត ផងដែរ។

លោក សាយ សំអាល់ សង្កត់ធ្ងន់ថា ក្នុងចំណោមវិវាទ ១៥,៩៦០ ករណី ដែលក្រសួងរៀបចំដែនដីទទួលបានមាន ៤ប្រភេទ គឺ វិវាទលើនិឯកជន, វិវាទលើទីតាំងដីរដ្ឋនិងដីសហគមន៍, បណ្ដឹងជំទាស់លើសេចក្តីសម្រេចរបស់ស្ថាប័នតុលាការនិងសេចក្តី សម្រេចរាជរដ្ឋាភិបាលរួចហើយ និងបណ្ដឹងឬសំណើមានចរិតនយោបាយ និងបានសម្របសម្រួល ដោះស្រាយបញ្ចប់ចំនួន ១៤, ៩១៩ ករណីនៅសេសសល់ ១,០៤១ករណី៕

អត្ថបទ៖ សាងតេជៈ