អ្នកជំនាញ៖ ផែនការសង្គ្រោះអចលនទ្រព្យនៅចិនបរាជ័យអាចនឹងបន្តធ្លាក់ចុះដល់ចុងឆ្នាំ២០២៥

អ្នកជំនាញ៖ ផែនការសង្គ្រោះអចលនទ្រព្យនៅចិនបរាជ័យអាចនឹងបន្តធ្លាក់ចុះដល់ចុងឆ្នាំ២០២៥

អ្នកជំនាញបានប្រាប់ Newsweek ថា កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិនក្នុងការធ្វើឱ្យមានស្ថិរភាពក្នុងវិស័យអចលនទ្រព្យបានបរាជ័យ ហើយបញ្ហានៃឧស្សាហកម្មនេះទំនងជានឹងបន្តដាក់សម្ពាធធ្លាក់ចុះមកលើសេដ្ឋកិច្ចរបស់ប្រទេសនេះ។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ពិសេសបន្ទាប់ពីកិច្ចប្រជុំកាលពីខែមេសារបស់ការិយាល័យនយោបាយរបស់បក្សកុម្មុយនិស្តចិន មានផែនការធ្វើឱ្យមានស្ថិរភាពទីផ្សារអចលនទ្រព្យរបស់ប្រទេស បន្ទាប់ពីវិស័យមួយនេះជួបវិបត្តិក្នុងឆ្នាំ២០២១ នៅពេលដែលក្រុមហ៊ុនអចលនទ្រព្យយក្ស Evergrande Group ខកខានក្នុងការសងការប្រាក់។

តាមដានជាមួយយើង៖ Million Times

ប៉ុន្តែទោះបីជាមានការដាក់ចេញនូវវិធានការណ៍ ដែលរួមមាន៖ ការកាត់បន្ថយតម្រូវការបង់រំលស់នៅកន្លែងខ្លះ ការលុបបំបាត់អត្រាការប្រាក់បញ្ចាំ និងការបន្ធូរបន្ថយការរឹតបន្តឹងការទិញក៏ដោយ “វានៅតែមិនមានភស្តុតាងណាមួយដែលថា វិធានការទាំងនេះធ្វើឱ្យទីផ្សារមានស្ថិរភាព”។ នេះបើតាមលោក David Lubin អ្នកស្រាវជ្រាវជាន់ខ្ពស់ Michael Klein ក្នុងកម្មវិធីសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកលនៅ Chatham House think tank បានប្រាប់ Newsweek ។

លោក Lubin បាននិយាយថា “វាមិនមានជំនឿចិត្តថាមានការកែលម្អពិតប្រាកដណាមួយនៅក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសចិននោះទេ។ “នៅក្នុងខែមិថុនា សូចនាករជាមធ្យមនៃទីក្រុងចំនួន ៧០នៃតម្លៃអចលនទ្រព្យបានធ្លាក់ចុះ ៧.៩% ពីមួយឆ្នាំទៅមួយឆ្នាំ។ វាគឺជាការធ្លាក់ចុះដ៏ធំបំផុតប្រចាំឆ្នាំមិនធ្លាប់មាន”។

សាស្ត្រាចារ្យ Kent Deng អ្នកប្រវត្តិសាស្រ្តសេដ្ឋកិច្ច នាយកនៃបណ្តាញទស្សនៈប្រៀបធៀបនៃប្រទេសចិន ថា “វិបត្តិទីផ្សារលំនៅឋានបាននិងកំពុងកាន់តែខ្លាំងឡើងទាំងនៅក្នុងអគារថ្មី និងជាពិសេសទីផ្សារអចលនទ្រព្យដែលមានស្រាប់ក្នុងរយៈពេល ១២ខែចុងក្រោយនេះ”។ លោកថា ការធ្លាក់ចុះទីផ្សារលំនៅដ្ឋានរបស់ចិនអាចនឹងបន្តរហូតដល់ចុងឆ្នាំ២០២៥។

ទន្ទឹមនឹងនេះ លោកបាន​យល់​ស្រប​ថា ផែនការ​របស់​រដ្ឋាភិបាល​ចិន​ដើម្បី​ជួយស្រោចស្រង់វិបត្តិអចលនទ្រព្យ​នាបច្ចុប្បន្ន​បាន​បរាជ័យ។ លោកថា “រដ្ឋាភិបាលបានព្យាយាមធ្វើឱ្យតម្លៃផ្ទះធ្លាក់ចុះ។ ទោះបីជាយ៉ាងនេះក្តី ចំនួនអ្នកទិញផ្ទះបង់រំលស់បានបរាជ័យក្នុងការបំពេញកាតព្វកិច្ចមានការកើនឡើង”។ លោកបន្តថា ធនាគារត្រូវបានបង្ខំឱ្យដេញថ្លៃអចលនទ្រព្យទាំងនេះដោយជំពាក់ជាមួយការបង់រំលោះក្នុងតម្លៃក្រោមទីផ្សារ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Newsweek