តម្លៃលក់ផ្ទះថ្មីនៅចិនមានកំណើនយឺតបំផុតក្នុងរយៈពេល ៥ ខែ

តម្លៃផ្ទះថ្មីនៅក្នុងប្រទេសចិនបានកើនឡើងត្រឹមតែ ០.១៥ ភាគរយប៉ុណ្ណោះនៅក្នុងខែមិថុនា ដែលជាកំណើនយឺតបំផុតក្នុងរយៈពេល ៥ ខែ បើទោះបីជាមានកិច្ចគាំទ្រពីរដ្ឋាភិបាលក៏ដោយ ។

យោងតាមទិន្នន័យរបស់ China Index Academy បានឲ្យដឹងថា ចិនកំពុងបន្តក្រពុលមុខរឿងទីផ្សារអចលនទ្រព្យ ខណៈតម្លៃលក់ផ្ទះថ្មីនៅក្នុងមិថុនាកើនឡើងត្រឹមតែ ០.១៥ ភាគរយប៉ុណ្ណោះ បើធៀបនឹងខែឧសភាមានការកើនឡើង ០.២៥ ភាគរយ ។

លើសពីនេះទៅទៀត ប្រាក់ចំណូលពីការលក់ផ្ទះរបស់ក្រុមហ៊ុនអចលនទ្រព្យកំពូលទាំង ១០០ បានធ្លាក់ចុះ ៤១.៦ ភាគរយនៅឆមាសទីមួយនៃឆ្នាំ ២០២៤ ។ បើទោះបីជាមានការអន្តរាគមន៍ពីរដ្ឋាភិបាលនៅក្នុងខែឧសភាក្នុងគោលបំណងធ្វើឱ្យវិស័យនេះមានស្ថេរភាពក៏ដោយ ប៉ុន្តែវិបត្តិសាច់ប្រាក់ ក្រោយឆ្នាំ ២០២១ បាននាំឱ្យមានហានិភ័យជាប្រព័ន្ធ ។

តាមដានជាមួយយើង៖ Million Times
Residential buildings in Taiyangong area of Beijing on Monday, April 16, 2018. Photographer: Giulia Marchi/Bloomberg

បច្ចុប្បន្នវិនិយោគិនមានការប្រុងប្រយត្ន័ខ្ពស់ នៅពេលដែលទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនកំពុងជួបការលំបាក ខណៈការធ្លាក់ចុះតម្លៃដែលកំពុងបន្តកើតមាន និងការកាត់បន្ថយបរិមាណលក់ ក៏អាចប៉ះពាល់យ៉ាងខ្លាំងផងដែរលើភាគហ៊ុនអចលនទ្រព្យ ។

ទន្ទឹមនោះ អស្ថិរភាព​ដែលកំពុងកើតមាន​នេះក៏​បង្ហាញ​ពី​ហានិភ័យ​សេដ្ឋកិច្ច​កាន់តែ​ធំរបស់ចិនផងដែរ ដោយសារ​តែវិស័យ​អចលនទ្រព្យ​មាន​តួនាទីរួមចំណែក​យ៉ាង​សំខាន់​សម្រាប់ផលិតផលក្នុងស្រុកសរុប (GDP) របស់​ប្រទេស​ចិន ៕

បកប្រែ ៖ ទីន