ឯកសារសំខាន់ៗដែលត្រូវភ្ជាប់ដើម្បីស្នើសុំបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ

ឯកសារសំខាន់ៗដែលត្រូវភ្ជាប់ដើម្បីស្នើសុំបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ

អគ្គនាយកដ្ឋានពន្ធដា បានបញ្ជាក់ថា សម្រាប់អចលនទ្រព្យដែលបានចុះបញ្ជី(មានប័ណ្ណកម្មសិទ្ធិ) ឬដីការបញ្ចូនពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ សម្រាប់អចលនទ្រព្យដែលពុំទាន់ចុះបញ្ជី(ពុំមានប័ណ្ណកម្មសិទ្ធិ)អ្នកជាប់ពន្ធមានរយៈពេល៣ខែ សម្រាប់ការបំពេញកាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធ ដយត្រូវរៀបចំឯកសារស្នើសុំបង់ពន្ធប្រថាប់ត្រាមករដ្ឋបាលសារពើពន្ធដូចខាងក្រោម៖

A. អចលនទ្រព្យមិនទាន់បានចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ-ប្លង់ទន់)
សំណុំឯកសារពីរដ្ឋបាលសុរិយោដី
១. ដីកាបញ្ជូនរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី (ច្បាប់ដើម)

២. កំណត់បង្ហាញរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី (ច្បាប់ដើម)

៣. លិខិតលក់ផ្តាច់ (ករណីទិញលក់) ឬលិខិតអំណោយផ្តាច់ (ករណីប្រទានកម្ម) (ច្បាប់ដើម)

៤. សេចក្តីព្រមព្រៀងនិងអនុញ្ញាត ឬសំបុត្រអនុញ្ញាតពីក្រុមប្រឹក្សាញាតិ ឬសំបុត្រតំណវង្សត្រកូលខ្មោច ឬបណ្តាំមរតកជាលាយលក្ខណ៍អក្សរ (ករណីសន្តតិកម្ម) (ច្បាប់ដើម)

៥. វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ដីធ្លី ឬប័ណ្ណសម្គាល់កម្មសិទ្ធិផ្សេងៗទៀត (ថតចម្លង)

៦ សលាកបត្រសម្រង់ប្លង់ជាក់ស្តែង(និយាមកា)និងរូបថតអចលនទ្រព្យ (ច្បាប់ដើម)
៧. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសំបុត្របញ្ជាក់មរណភាព (ថតចម្លង)

៨. សំបុត្រអាពាហ៍ពិពាហ៍ ឬសំបុត្របញ្ជាក់កំណើត ឬសៀវភៅគ្រួសារ (ករណីប្រទានកម្ម ឬសន្តតិកម្ម) (ថតចម្លង)

៩ ទម្រង់បែបបទប្រមូលទិន្នន័យក្បាលដី (ករណីចុះបញ្ជីលើកដំបូង) (ច្បាប់ដើម)

១០. សលាកបត្របង្រួមក្បាលដី ឬបំបែកក្បាលដី (ករណីបង្រួម ឬបំបែកក្បាលដី) (ថតចម្លង)

១១. សាលក្រម ឬសាលដីកា (ប្រសិនបើមាន) (ថតចម្លង)

១២. លិខិត សជណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី (ប្រសិនបើមាន) (ថតចម្លង)

១៣ ព័ត៌មានក្បាលដី (ប្រសិនបើមាន) (ថតចម្លង)

ឯកសារតម្រូវបន្ថែមសម្រាប់រដ្ឋបាលសារពើពន្ធ

១. ពាក្យស្នើសុំបង់ពន្ធប្រថាប់ត្រាទម្រង់ FORM PT 02 (ច្បាប់ដើម)

២. បង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធ ឬប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ (ប្រសិនបើមាន) (ថតចម្លង)

៣. បណ្ណពន្ធប៉ាតង់ ឬវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីអាករលើតម្លៃបន្ថែម (ករណីអ្នកលក់ ឬអ្នកទិញជានីតិបុគ្គល) (ថតចម្លង)

៤. លក្ខន្តិកៈ ឬវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីក្រុមហ៊ុន (ករណីអ្នកលក់ ឬអ្នកទិញជានីតិបុគ្គល) (ថតចម្លង)

៥. កិច្ចសន្យាទិញលក់អចលនទ្រព្យ (ករណីអ្នកលក់ ឬអ្នកទិញជានីតិបុគ្គល) (ច្បាប់ដើម)

៦ លិខិតបញ្ជាក់ប្រវត្តិដី (ករណីមានប្រវត្តិផ្ទេរច្រើនតំណរ) (ច្បាប់ដើម)

B. អចលនទ្រព្យមិនទាន់បានចុះបញ្ជី(គ្មានប័ណ្ណកម្មសិទ្ធ-ប្លង់ទន់)
សំណុំឯកសារពីរដ្ឋបាលសុរិយោដី

១. ដីកាបញ្ជូនរបស់អាជ្ញាធរដែនដី (ច្បាប់ដើម)

២. លិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់បានចុះបញ្ជី (ច្បាប់ដើម

៣. លិខិតអំណោយផ្តាច់ (ករណីប្រទានកម្ម) (ច្បាប់ដើម)

៤. លិខិតបញ្ជាក់ការធ្វើសន្តតិកម្ម ឬសេចក្តីព្រមព្រៀងនិងអនុញ្ញាត ឬសំបុត្រអនុញ្ញាតពីក្រុមប្រឹក្សា ញាតិ ឬសំបុត្រតំណវង្សត្រកូលខ្មោច ឬបណ្តាំមរតកជាលាយលក្ខណ៍អក្សរ (ករណីសន្តតិកម្ម) (ច្បាប់ដើម)

៥ គំនូសបង្ហាញទីតាំងអចលនទ្រព្យដែលមិនទាន់បានចុះបញ្ជី (និយាមកា) និងរូបថតអចលទ្រព្យ (ច្បាប់ដើម)

៦. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសំបុត្របញ្ជាក់មរណភាព (ថតចម្លង)

៧. សំបុត្រអាពាហ៍ពិពាហ៍ ឬសំបុត្របញ្ជាក់កំណើត ឬសៀវភៅគ្រួសារ (ករណីប្រទានកម្ម ឬសន្តតិកម្ម) (ថតចម្លង)

៨. លិខិតបញ្ជាក់ប្រវត្តិដី (ករណីមានប្រវត្តិផ្ទេរច្រើនតំណរ) (ច្បាប់ដើម)

៩. សាលក្រម ឬសាលដីកា (ប្រសិនបើមាន) (ថតចម្លង)

ឯកសារតម្រូវបន្ថែមសម្រាប់រដ្ឋបាលសារពើពន្ធ

១. ពាក្យស្នើសុំបង់ពន្ធប្រថាប់ត្រាទម្រង់ FORM PT 02 (ច្បាប់ដើម)

២. បង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធ ឬប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ (ប្រសិនបើមាន) (ថតចម្លង)

៣ ប័ណ្ណពន្ធប៉ាតង់ឬវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីអាករលើតម្លៃបន្ថែម (ករណីអ្នកលក់ឬអ្នកទិញជានីតិបុគ្គល) (ថតចម្លង)
៤. លក្ខន្តិកៈ ឬវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីក្រុមហ៊ុន (ករណីអ្នកលក់ ឬអ្នកទិញជានីតិបុគ្គល) (ថតចម្លង)

៥. កិច្ចសន្យាទិញលក់អចលនទ្រព្យ (ករណីអ្នកលក់ ឬអ្នកទិញជានីតិបុគ្គល) (ច្បាប់ដើម)។

គួរបញ្ជាក់ឲ្យដឹងថា ក្នុងករណីទិញលក់អចលនទ្រព្យរបសប្រជាពលរដ្ឋ (មិនមែននីតិបុគ្គល) សំណុំឯកសារខាងលើនេះភាគច្រើនត្រូវបានកសាងនិងរៀបចំរួចរាល់ដោយរដ្ឋបាលសុរិយោដី ឬអាជ្ញាធរមានសត្ថកិច្ច នៅពេលប្រជាពលរដ្ឋចាប់ផ្តើមស្នើសុំផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ៕

អត្ថបទ៖ នារតី