អ្នកឧកញ៉ា លី ហួរ ស្នើឲ្យលោក សាយ សំអាល់ ជួយសម្របសម្រួលដោះស្រាយនូវបញ្ហាប្រឈមវិស័យអចលនទ្រព្យកំពុងជួបប្រទះ

អ្នកឧកញ៉ា លី ហួរ ស្នើឲ្យលោក សាយ សំអាល់ ជួយសម្របសម្រួលដោះស្រាយនូវបញ្ហាប្រឈមវិស័យអចលនទ្រព្យកំពុងជួបប្រទះ

សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រោមវត្តមានឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កាលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។

អ្នកឧកញ៉ា លី ហួរ ជាប្រធានសមាគមនអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានលើកពីផលប៉ះពាល់ ក៏ដូចជាបញ្ហាប្រឈម និងឧបសគ្គមួយចំនួនដែលធ្វើអោយប៉ះពាល់វិស័យសំណង់ទាំងមូលនៅកម្ពុជា។ តាមរយៈបញ្ហាប្រឈមនេះអ្នកឧកញ៉ា លី ហួរ ក៏បានស្នើសុំរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលជាស្ថាប័នអាណាព្យាលបាលផ្ទាល់ ជួយសម្របសម្រួលដោះស្រាយនូវបញ្ហាប្រឈម និងវិបត្តិវិស័យអចលនទ្រព្យកំពុងជួបប្រទះនេះ។

ជាការឆ្លើយតបឧបនាយករដ្ឋមន្ដ្រី លោក សាយ សំអាល់ បានថ្លែងថា «កង្វល់របស់សមាគម ក៏ជាកង្វល់របស់ក្រសួង ដូច្នេះយើងយកឱកាសនេះ ដើម្បីស្វែងរកយុទ្ធសាស្ដ្ររួម សម្រាប់ដើរទៅមុខទាំងអស់គ្នា ដោយពួតដៃគ្នាឈរលើវិថីមួយដ៏ត្រឹមត្រូវដើម្បីកុំឱ្យមានការលំបាកទៅថ្ងៃខាងមុខទៀត ពិសេសការខាតបង់ទាំងពេលវេលា និងថវិការ។