សម្តេច ហ៊ុន ម៉ាណែត ថា សម រង្សុី មិនមានសមត្ថភាពក្នុងការមើលឃើញ ឬទទួលស្គាល់នូវអ្វីដែលល្អសម្រាប់ខ្មែរ

សម្តេច ហ៊ុន ម៉ាណែត ថា សម រង្សុី មិនមានសមត្ថភាពក្នុងការមើលឃើញ ឬទទួលស្គាល់នូវអ្វីដែលល្អសម្រាប់ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានហៅថាលោក សម រង្សុី ជាអ្នកនយោបាយចាស់វស្សាដែលមិនមានសមត្ថភាពក្នុងការមើលឃើញ ឬទទួលស្គាល់នូវអ្វីដែលល្អសម្រាប់ខ្មែរ។ ការហៅលោក សម រង្សុី យ៉ាងដូច្នេះពីប្រមុខរាជរដ្ឋាភិបាល ធ្វើឡើងបន្ទាប់ពីលោកបានវាយប្រហារនិយាយរិះគន់ និងវាយតម្លៃអំពីផលប្រយោជន៍សេដ្ឋកិច្ចពីគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោដែលកម្ពុជាទទួលបាន។

លោក សម រង្សុី ដែលធ្លាប់ជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអ្នកនយោបាយកំពុងរស់នៅក្រៅប្រទេស បានវាយតម្លៃតាមរយៈសារនយោបាយពីគម្រោងព្រែកជីកហ្វូណនតេជោ ថាមិនបានបម្រើផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឡើយ។ លោកថា ព្រែកជីកនេះបំណងធំបម្រើផលប្រយោជន៍ចិនដែលកំពុងពង្រីកឥទ្ធិពលរបស់ខ្លួន។

ឆ្លើយតបទៅនឹងការលើកឡើងរបស់អតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះ សម្តេច ហ៊ុន ម៉ាណែត នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនបានហៅការនិយាយរបស់លោក សម រង្សុី ជាមនុស្សល្ងង់ ឬជាមនុស្សចេះធ្វើល្ងង់។

តាមដានជាមួយយើង៖ Million Times

សម្តេចបានប្រាប់ទៅលោក សម រង្សុី ថា ប្រជាជនកម្ពុជាមួយប្រទេសបានយល់អំពីអត្ថប្រយោជន៍ចំពោះសេដ្ឋកិច្ចនិងសង្គមជាតិកម្ពុជា ដែលគម្រោងព្រែកជីកហ្វូណនតេជោនិងផ្ដល់ឲ្យសម្រាប់ប្រទេសនិងប្រជាជនខ្មែរ។ ប៉ុន្តែបែរជា សម រង្សី ដែលជាអ្នកនយោបាយចាស់វស្សាដែលតែងតែតាំងខ្លួនជាអ្នកស្រលាញ់ជាតិ មិនមានសមត្ថភាពក្នុងការមើលឃើញ ឬទទួលស្គាល់នូវអ្វីដែលល្អសម្រាប់ខ្មែរទៅវិញ។

ទន្ទឹមនឹងនេះ សម្តេចនាយករដ្ឋមន្រ្តីបានចោទសួរថា «តើគាត់(សម រង្សុី)ជាមនុស្សល្ងង់ពិតប្រាកដ ឬជាមនុស្សចេះប៉ុន្តែចេះល្ងង់។ ជាមនុស្សប្រឆាំង ដើម្បីប្រឆាំង។ ប្រឆាំងគ្មានរើសពេលវេលា ឬប្រធានបទ។ ប្រឆាំងសូម្បីតែសមិទ្ធផលសម្រាប់ជាតិនិងប្រជាជនខ្មែរខ្លួនឯងក៏ដោយ។ (សូម្បីតែភូមិសាស្ត្រ ពាក់ព័ន្ធនឹងខេត្តដែលគម្រោងនេះនឹងតភ្ជាប់ ក៏គាត់ក្តាប់មិនបាន និយាយមិនត្រូវផង…លោកម្ចាស់អើយ)»។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោង​ផ្លូវ​នាវាចរណ៍​ ​និង​ប្រព័ន្ធ​ភស្តុ​រ​ភារ​កម្ម​ទន្លេ​បាសាក់​ ​នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ ​រួម​ទាំង​ការ​កាត់បន្ថយ​ពេលវេលា​ ​ចម្ងាយ​ ​និង​ថ្លៃ​ដើម​នៃ​ការ​​​ដឹកជញ្ជូន​បច្ចុប្បន្ន​ដោយ​បង្កើត​តំបន់​ពាណិជ្ជកម្ម​ ​និង​មជ្ឈមណ្ឌល​ភស្តុភារ​ ​អភិវឌ្ឍ​តំបន់​រណប​ថ្មី​ជាច្រើន​ ​និង​ ​ពង្រីក​តំបន់​អភិវឌ្ឍន៍​កសិកម្ម​ ​ប្រព័ន្ធ​ធារា​សា​ស្រ្ត ​វា​រី​វប្បកម្ម​ ​និង​បសុសត្វ​ ​ព្រមទាំង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​បង្គោល​សេដ្ឋកិច្ច​ទី​៤​ ​របស់​កម្ពុជា​ ​បង្កើត​ការងារ​បន្ថែម​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សី​ហ​នុ ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ ​និង​កំពង់ផែ​ផ្សេងៗ​ទៀត​ ​ជំរុញ​ការ​អភិវឌ្ឍន៍​ទីក្រុង​ ​និង​ន​គ​រូប​នី​យ​កម្ម​ ​និង​ជំរុញ​កំណើន​អចល​ន​ទ្រព្យ​៕

អត្ថបទ៖ ផល កុសល រូបភាព៖ បណ្តាញសង្គម