ដឹងអត់ថាក្រុមហ៊ុនណាខ្លះ បានចុះ MOU បង្កើត«មន្ទីរពេទ្យកម្ពុជា» ដ៏​ធំ និង​ទំនើបនោះ?

នៅ​ថ្ងៃនេះ​ផ្ទុះ​កក្រើក​ព័ត៌មាន​ដែល​មហា​សេដ្ឋី​ស្រុកខ្មែរច្រើន​រូប បាន​​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​បង្កើត «មន្ទីរពេទ្យកម្ពុជា» ដ៏​ធំ និង​ទំនើប។ មាន​ក្រុមហ៊ុន​ធំ​ៗ​ជិត ១០ ឯណោះ​បាន​រួម​គ្នា បោះ​ទុន​​​ដល់ទៅ​ជាង ៣០០ លាន​ដុល្លារ សាងសង់​មន្ទីរពេទ្យកម្ពុជា។ ក្នុង​នោះ៖

តាមដានជាមួយយើង៖ Million Times

១. អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុម​ប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ប្រតិបត្តិ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ២៣%

២. លោកអ្នកឧកញ៉ា លាង ឃុន និង អ្នកឧកញ៉ា លាង ម៉េង សហ​ស្ថាបនិក​ក្រុមហ៊ុន ជីប ម៉ុង ២៣%

៣. អ្នកឧកញ៉ា ថៃ ជាហួត ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល និង​ឧកញ៉ា ហៀង ប៊ុនប៉េង សហ​ស្ថាបនិក និង​ជា​អនុប្រធាន ក្រុមហ៊ុន ប៉េង ហួត គ្រុប ២៣%

៤. អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប ១០%

៥. អ្នកឧកញ៉ា ជាម ឃុនណាត ប្រធាន​ក្រុម​ប្រឹក្សាភិបាល ក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៉ិន ឯ.ក ៦%

៦. អ្នកឧកញ៉ា ប៊ុន ហៃ ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បុរី​ភ្នំពេញថ្មី ៥%

៧. អ្នកឧកញ៉ា លី ហុង ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បុរី​អង្គរ ផាលេស ៥%

៨. ឧកញ៉ា ថៃ ស៊ាង ប្រធាន​ក្រុមហ៊ុន ធី អេស អិន អ ឌីស្ទ្រីតប្យូសិន ខូ អិលធីឌី ៥%

គោលបំណង​នៃ​ការ​ផ្ដួចផ្ដើម​គម្រោង​សុខាភិបាល​នេះ គឺ​ដើម្បី​ផ្ដល់​សេវា​វេជ្ជសាស្ត្រ​លំដាប់​ស្តង់ដារ​ពិភពលោក​នៅ​ក្នុង​ស្រុក និង​កាត់​បន្ថយ​ការ​ទទួល​សេវា​ព្យាបាល​នៅ​ប្រទេស​ដទៃ​របស់​ប្រជាជន​កម្ពុជា​ផង​ដែរ។

គួរ​បញ្ជាក់​ថា «មន្ទីរពេទ្យកម្ពុជា» នឹង​ក្លាយ​ជា​បណ្ដុំ​សេវា​វេជ្ជសាស្ត្រ​ដ៏​ទូលំទូលាយ រួម​បញ្ចូល​ទាំង​សេវា​វេជ្ជសាស្ត្រ​ទូទៅ ការ​វះកាត់​ផ្នែក​បេះដូង និង​សរសៃឈាម ផ្នែក​ជំងឺ​មហារីក ផ្នែក​ជំងឺ​ុមារ​ទូទៅ ផ្នែក​ឆ្អឹង​សន្លាក់ និង​សេវាកម្ម​វេជ្ជសាស្ត្រ​ជាច្រើន​ផ្សេង​ទៀត។

ចំណែក​ការ​សាងសង់​គ្រោង​នឹង​ចាប់ផ្ដើម​នៅ​ឆ្នាំ ២០២៦ ខាង​មុខ ហើយ​គ្រោង​នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ នៅ​ឆ្នាំ ២០២៨៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ ផ្ដល់ឲ្យ