ចិនសម្រេចការសាងសង់ស្ពានឆ្លងកាត់ភ្នំខ្ពស់បំផុតលើពិភពលោក តម្លៃជិត ៣០០លានដុល្លារ

បន្ទាប់ពីសាងសង់អស់រយៈពេលជាង ៣ឆ្នាំ ទីបំផុតប្រទេសចិនបានបញ្ចប់គម្រោងស្ពានឆ្លងកាត់ភ្នំ ដែលមានកម្ពស់ខ្ពស់បំផុតលើពិភពលោក និងមានតម្លៃប្រហែល ២៨៣លានដុល្លារ។

សារព័ត៌មាន Popular Science បានចុះផ្សាយថា ស្ពានមួយនេះមានឈ្មោះថា Huajiang Canyon Bridge មានកម្ពស់ ៦២៥ម៉ែត្រ ពីជ្រលងភ្នំ Huajiang ក្នុងខេត្ត Guizhou លាតសន្ធឹងលើផ្ទៃទន្លេ Beipan។

តាមដានជាមួយយើង៖ Million Times

ស្ពានមួយនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរឆ្លងកាត់តំបន់ភ្នំក្នុងខេត្ត Guizhou ពីរយៈពេលរាប់ម៉ោង មកនៅត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ ហើយវាគ្រោងនឹងសម្ពោធឲ្យប្រើប្រាស់នៅក្នុងខែមិថុនាខាងមុខ។

បច្ចុប្បន្នបញ្ជីឈ្មោះស្ពានខ្ពស់បំផុតលើលោកចំនួន១០ ប្រទេសចិនក្ដោបក្ដាប់ដល់ទៅ ៨ស្ពាន។ ស្ពាន Huajiang Canyon Bridge នេះ ត្រូវបានរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរណ៍ជាតិយ៉ាងច្រើនសន្ធឹក ដោយសារទេសភាពដ៏ស្រស់ស្អាតនៃជ្រលងភ្នំលាតសន្ធឹងដាច់កន្ទុយភ្នែក មើលពីខាងលើស្ពានទៅ៕

អត្ថបទ៖ Luffy រូបភាព៖ ChinaDaily