មនុស្សកំពូលលុយមានបំផុតលើពិភពលោក Elon Musk បានសម្រេចចិត្តផ្អាកការលក់រថយន្ត Tesla នៅប្រទេសចិន បន្ទាប់ពីប្រធានាធិបតី Donald Trump ប្រកាសទារពន្ធគយពីចិន រហូតដល់ ១៤៥% ដែលធ្វើឲ្យសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងមហាអំណាចយក្សអាស៊ី កាន់តែឡើងកម្ដៅខ្លាំងឡើងៗ។
តាមដានជាមួយយើង៖
Million Times


សារព័ត៌មាន Telegraph បានចុះផ្សាយថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានផ្អាកការបញ្ជាទិញពីអតិថិជន ដែលបានកម្ម៉ង់រថយន្តម៉ូដែល S និង X នៅលើគេហទំព័រផ្លូវការរបស់ Tesla ក្នុងប្រទេសចិន។
រថយន្តទាំង ២ម៉ូដែលនេះ ក៏ត្រូវបានផ្អាកការនាំចូលពីអាមេរិក សម្រាប់ទីផ្សារចិនជាបណ្ដោះអាសន្នផងដែរ ក្រោយចិនប្រកាសការទារពន្ធសងសឹកលើទំនិញអាមេរិក រហូតដល់ ១២៥%៕
អត្ថបទ៖ Luffy រូបភាព៖ Fox Business