Prada ចំណាយប្រាក់សុទ្ធជិត ១,៤ពាន់លានដុល្លារ ទិញប្រ៊េនល្បី Versace

ក្រុមហ៊ុនផលិតសម្ភារៈនិយមខ្នាតយក្ស Prada បានទិញយកប្រ៊េនល្បីឈ្មោះ Versace ពីក្រុមហ៊ុន Capri ក្នុងតម្លៃប្រហែល ១,៣៨ពាន់លានដុល្លារ ដោយក្រុមហ៊ុនអ៊ីតាលីចាយលុយសុទ្ធទិញយកតែម្ដង។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន GlobalData បានរាយការណ៍ថា កិច្ចព្រមព្រៀងរវាងក្រុមហ៊ុនយក្សទាំង២ កំពុងស្ថិតក្នុងដំណើរការ ខណៈវាគ្រោងនឹងបញ្ចប់ជាស្ថាពរនៅពាក់កណ្ដាលឆ្នាំ២០២៥ នេះ។

គួររំលឹកបន្តិចថា ក្រុមហ៊ុន Capri បានទិញយកប្រ៊េនល្បី Versace កាលពីឆ្នាំ២០១៨ ក្នុងតម្លៃជាង ២ពាន់លានដុល្លារ ដែលមានន័យថា ការលក់ប្រ៊េននេះទៅឲ្យ Prada គឺលក់ទាំងខាតដើមតែម្ដង។

មូលហេតុដែល Capri សុខចិត្តលក់ Versace ខាតឡុងចុងបែបនេះ គឺដោយសារប៉ុន្មានឆ្នាំចុងក្រោយ ទិន្នន័យលក់របស់​Versace បានធ្លាក់ចុះជាបន្តបន្ទាប់ ដោយសារអត្រាអ្នកប្រើប្រាស់សម្ភារៈនិយម បានថមថយ ដ្បិតស្ថានភាពសេដ្ឋកិច្ចពិភពលោក ហាក់មិនទាន់មានស្ថេរភាពនៅឡើយ៕

អត្ថបទ៖ Luffy រូបភាព៖ Yahoo