រកស៊ីដោយភាពស្មោះត្រង់របស់ រោងម៉ាស៊ីនកិនស្រូវកូនខ្មែរ ធ្វើឲ្យអតិថិជនគាំទ្រកាន់តែច្រើន រហូតពង្រីកខ្លួនជាច្រើនសាខា

អតិថិជនប្រាកដជាបានស្គាល់ម៉ាកសញ្ញាយីហោរដ៏ល្បីល្បាញរបស់អង្ករចេញពីខេត្តបាត់ដំបងពិតៗកន្លងមកហើយ នោះគឺ «អង្ករកូនខ្មែរ» ដែលមានសញ្ញាការ៉ុងសម្គាល់គឺដាក់សរសេរជាភាសារខ្មែរថា (កូនខ្មែរ)អមដោយគួរស្រូវព័ទ្ធជុំវិញនៅខាងលើផ្ទៃការ៉ុង និងមានសរសេរអក្សរខ្មែរពណ៍ខៀវដាក់ថា រោងម៉ាស៊ីនកិនស្រូវកូនខ្មែរ ដាក់នៅផ្នែកខាងក្រោម ដែលគេស្គាល់ថា ជាប្រភេទអង្ករដែលប្រកបដោយស្តង់ដារអនាម័យខ្ពស់ មានឡាប៉ូបញ្ជាក់ពីគុណភាពត្រឹមត្រូវ ប្រកាន់ខ្ជាប់ដោយភាពស្មោះត្រង់ ផ្តល់នូវអត្ថប្រយោជន៏ខ្ពស់ ទន់ ក្រអូប ឈ្ងុយឆ្ងាញ់ និងសម្បូរទៅដោយសារធាតុចិញ្ចឹមយ៉ាងពិតប្រាកដ។

តាមដានជាមួយយើង៖ Million Times

អង្ករ “កូនខ្មែរ” ជាអង្ករធម្មជាតិពិត ១០០% ហើយជាម៉ាកសញ្ញាដែលបងប្អូនអាចជឿរជាក់បានយ៉ាងពិតប្រាកដ ដែលចេញពីស្រុកថ្មគោល ខេត្តបាត់ដំបង។ មិនត្រឹមតែបានពង្រីកសាខារបស់ខ្លួនក្នុងស្រុករហូតដល់ ៧កន្លែង ដែលក្នុងនោះរួមមាន សាខាផ្សារដើមគរ សាខាបុរីប៉េងហួតបឹងស្នោរ  សាខាជ្រោយចង្វារ  សាខាតាខ្មៅ  សាខាជីបម៉ុង៣៧១  សាខាកំពង់សោម​  សាខាស្រុកមេម៉ត់ ប៉ុណ្ណោះទេ អង្ករ “កូនខ្មែរ” ក៏បាននាំចេញទៅទូទាំងពិភពលោកដែលត្រូវការផងដែរ ។

អង្ករ “កូនខ្មែរ” មានផ្គត់ផ្គង់អង្ករស្រូវថ្មីគ្រប់ប្រភេទ​ សំរាប់អតិថិជនជាលក្ខណៈ​គ្រួសារ​ ភោជនីដ្ឋាន​ អាហារដ្ឋាន​ និង មានទទួលរៀបចំ​ ជាអំណោច សប្បុរសធម៌ ទៅតាមការកម្មង់របស់អតិថិជនទៀតផង។ ដូចនេះសម្រាប់អតិថិជនដែលចង់បានអង្ករខ្មែរសុទ្ធល្អ ១០០% មានគុណភាពខ្ពស់ អាចទំនាក់ទងតាមហ្វេសប៊ុកផេកផ្លូវការរបស់ (រោងម៉ាស៊ីនកិនស្រូវកូនខ្មែរ) ឬតាមរយះលេខទូរសព្ទ័ 076 987 9976 /088 59 78 997 ។

អត្ថបទ៖ មោលី ៖ រូបភាព៖ រោងម៉ាស៊ីនកិនស្រូវកូនខ្មែរ