អតីតប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol នឹងត្រូវបញ្ជាឲ្យចាកចេញពីលំនៅដ្ឋានប្រធានាធិបតី នៅថ្ងៃសុក្រ ទី១១ ខែមេសា ទៅកាន់លំនៅដ្ឋានឯកជនរបស់លោកនៅទីក្រុងសេអ៊ូលវិញ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters។


ក្រុមអ្នកគាំទ្រ និងបក្សប្រឆាំងត្រូវបានរំពឹងទុកថា នឹងបង្ហាញវត្តមានអមសងខាងផ្លូវ ពេលដែលក្បួនរថយន្តរបស់លោក Yoon ចាកចេញពី Blue House ឆ្ពោះទៅកាន់អាផាតមិនផ្ទាល់ខ្លួន នៅក្នុងអគារកម្ពស់ ៣៧ជាន់ក្នុងទីក្រុងសេអ៊ូល។
គួររំលឹកបន្តិចថា កាលពីចុងសប្ដាហ៍មុន តុលាការធម្មនុញ្ញកូរ៉េខាងត្បូងបានប្រកាសគាំទ្រញត្តិទម្លាក់តំណែងលោក Yoon ពីកៅអីប្រធានាធិបតី ជុំវិញការចេញច្បាប់អាជ្ញាសឹករយៈពេលខ្លីកាលពីចុងឆ្នាំ២០២៤។
ក្រោយរបូតតំណែង រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងរៀបចំការបោះឆ្នោតផ្លូវការស្វែងរកមេដឹកនាំថ្មី នៅថ្ងៃទី០៣ ខែមិថុនាខាងមុខ ខណៈបច្ចុប្បន្នបេក្ខភាពទទួលបានសម្លេងគាំទ្រច្រើនបំផុត គឺលោក Lee Jae-myung អតីតមេដឹកនាំបក្សប្រឆាំងប្រជាធិបតេយ្យ៕
អត្ថបទ៖ Luffy រូបភាព៖ AP