Goldman Sachs ព្យាករថា អត្រាលក់រថយន្តនៅអាមេរិកនឹងធ្លាក់ចុះដល់ ១លានគ្រឿង ព្រោះបញ្ហាពន្ធគយ

កាលពីថ្ងៃទី១០ ខែមេសា ធនាគារកំពូលអាមេរិក Goldman Sachs បានព្យាករថា អត្រាលក់រថយន្តនៅក្នុងឆ្នាំ២០២៥ នឹងមានការធ្លាក់ចុះរហូតដល់ ១លានគ្រឿងឯណោះ ដោយសារបញ្ហារឹតបន្តឹងពន្ធគយរបស់ប្រធានាធិបតី Donald Trump។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters។

តាមដានជាមួយយើង៖ Million Times

បើទោះជាកាលពីថ្ងៃទី០៩ ខែមេសា លោក Trump ពន្យារពេលទារពន្ធនាំចូលទំនិញពីបណ្ដាប្រទេសជាច្រើន រយៈពេល៩០ថ្ងៃ ប៉ុន្តែចំពោះការនាំចូលរថយន្ត និងគ្រឿងបង្គុំរថយន្ត គឺនៅតែបន្តអនុវត្តការយកពន្ធ ២៥% ដដែល។

ធនាគារកំពូលអាមេរិកអះអាងថា ក្រោយអនុវត្តវិធានការទារពន្ធបែបនេះ តម្លៃរថយន្តនៅអាមេរិកទំនងឡើងថ្លៃ ចន្លោះពី ២ ០០០ ទៅ ៤ ០០០ដុល្លារ ក្នុងរយៈពេល ៦ ទៅ ១២ខែខាងមុខ។

Goldman Sachs អះអាងថា ការលក់រថយន្តនៅអាមេរិកក្នុងឆ្នាំ២០២៥ ទំនងសម្រេចបាន ១៥,៤លានគ្រឿង តិចជាងការព្យាករកាលពីដើមឆ្នាំប្រហែល ១លានគ្រឿង ខណៈអត្រាផលិតរថយន្តវិញ ទំនងថយចុះពី ៩០,៤លានគ្រឿង មកនៅត្រឹម ៨៨,៧លានគ្រឿងប៉ុណ្ណោះ៕

អត្ថបទ៖ Luffy រូបភាព៖ Carscoops