លាលែងតំណែងពីមេបក្សប្រឆាំងមួយថ្ងៃ លោក Lee Jae-myung ប្រកាសឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីកូរ៉េខាងត្បូង

ក្រោយចុះចេញពីតំណែងជាមេបក្សប្រជាធិបតេយ្យបានមួយថ្ងៃ លោក Lee Jae-myung បានប្រកាសពីការឈរឈ្មោះជាបេក្ខភាពប្រជែងតំណែងប្រធានាធិបតីកូរ៉េខាងត្បូងជាផ្លូវការ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសានេះ។

តាមដានជាមួយយើង៖ Million Times

តាមរយៈការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា លោក Lee បានប្រកាសពីផែនការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី ដោយសន្យាដោះស្រាយបញ្ហាវិសមភាពសង្គម និងជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យរស់រវើកឡើងវិញ។

អតីតមេបក្សប្រឆាំងរូបនេះអះអាងថា វិបត្តិសេដ្ឋកិច្ចនៅកូរ៉េខាងត្បូង គឺជាដើមចមនៃបញ្ហាកើតមានក្នុងសង្គម និងបង្កឲ្យស្ថានភាពនយោបាយក្នុងប្រទេសជ្រួលច្របល់។

ក្រោយដំណឹងនៃការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីរបស់លោក ត្រូវបានផ្សាយជាសាធារណៈ លោក Lee ទទួលបានសម្លេងគាំទ្ររហូតដល់ ៣៤% ពីប្រជាជន ក្នុងការក្លាយជាមេដឹកនាំកូរ៉េខាងត្បូង។ នេះបើតាមការស្ទង់មតិដកស្រង់ដោយគេហទំព័រ Gallup៕

អត្ថបទ៖ Luffy រូបភាព៖ The New York Times