មេបក្សប្រឆាំងកូរ៉េខាងត្បូងប្រកាសចុះចេញពីតំណែង ចំពេលការបោះឆ្នោតប្រធានាធិបតីថ្មីខិតកាន់តែកៀក

នាថ្ងៃពុធ ទី០៩ ខេមេសា មេបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung បានប្រកាសថា លោកនឹងចុះចេញពីតំណែងជាប្រធានបក្សប្រជាធិបតេយ្យ ខណៈមានក្ដីរំពឹងទុកថា លោកនឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី សម្រាប់ការបោះឆ្នោតដែលគ្រោងធ្វើឡើងនាថ្ងៃទី០៣ ខែមិថុនាខាងមុខ។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Japantimes បានរាយការណ៍ថា លោក Lee បានប្រកាសពីដំណឹងមួយនេះដោយផ្ទាល់ នៅលើឆាណែល YouTube ផ្លូវការរបស់លោក ដោយមិនបង្ហាញពីហេតុផល និងមិនបញ្ជាក់ថា លោកនឹងឈរឈ្មោះជាបេក្ខភាពប្រជែងកៅអីប្រធានាធិបតីឬយ៉ាងណានោះទេ។

ការលាលែងពីតំណែងជាប្រធានបក្សប្រជាធិបតេយ្យរបស់លោក Lee ក៏កើតឡើងចំពេលគណបក្សអំណាចប្រជាជន កំពុងរកបេក្ខភាពតំណាងបក្ស សម្រាប់ការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូងផងដែរ ដោយបច្ចុប្បន្ននេះមានបេក្ខភាព ២រូប កំពុងស្ថិតក្នុងការពិចារណា គឺរដ្ឋមន្ត្រីក្រសួងការងារ Kim Moon-soon និងអភិបាលក្រុងសេអ៊ូល៕

អត្ថបទ៖ Luffy រូបភាព៖ JapanTimes