ក្រុមហ៊ុនចិន BYD ព្យាករប្រាក់ចំណេញត្រីមាសទីមួយ ឈានដល់ចំណុចខ្ពស់បំផុតមិនធ្លាប់មាន

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD បានបង្ហើបពីការព្យាករប្រាក់ចំណេញសុទ្ធរបស់ខ្លួន ប្រចាំត្រីមាសទីមួយ ដោយបានអះអាងថា នឹងមានចំនួនខ្ពស់បំផុតបំបែកកំណត់ត្រាប្រចាំក្រុមហ៊ុន។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters។

តាមដានជាមួយយើង៖ Million Times

ក្រុមហ៊ុនកំពូលចិនមួយនេះរំពឹងថា ប្រាក់ចំណេញរបស់ខ្លួន នឹងទទួលបានចន្លោះពី ៨,៥ពាន់លានយ៉ន់ ទៅ ១០ពាន់លានយ៉ន់ កើនឡើងពីចំនួន ៤,៦ពាន់លានយ៉ន់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

បើសិនជាទិន្នន័យប្រចាំត្រីមាសទីមួយ ដែលត្រៀមបង្ហាញនាពេលឆាប់ៗ ពិតជាដូចការព្យាករណ៍ទុកមែន នោះមានន័យថា ប្រាក់ចំណេញសុទ្ធរបស់ BYD នឹងកើនឡើងចន្លោះពី ៨៦% រហូតដល់ ១១៩% ឯណោះ។

គួររំលឹកបន្តិចថា កាលពីសប្ដាហ៍មុន ក្រុមហ៊ុនកំពូល BYD បានប្រកាសពីទិន្នន័យលក់រថយន្តចន្លោះពីខែមករា រហូតដល់ខែមីនា ដោយមានកំណើនរហូតដល់ ៣៩% ឬប្រហែល ៤១៦ ៣៨៨គ្រឿង សរុបច្រើនជាង ១លានគ្រឿងក្នុងរយៈពេល ៣ខែទូទាំងសកលលោក ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានប្រចាំក្រុមហ៊ុន៕

អត្ថបទ៖ Luffy រូបភាព៖ BYD