ទីបំផុត! កូរ៉េខាងត្បូងកំណត់ពេលវេលាជាក់លាក់ ដើម្បីរៀបចំការបោះឆ្នោតប្រធានាធិបតីថ្មី

បន្ទាប់ពីលោក Yoon Suk Yeol ត្រូវបានដកចេញពីតំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង ពេលនេះរដ្ឋាភិបាលបានសម្រេចកំណត់ពេលវេលាច្បាស់លាស់មួយ ដើម្បីរៀបចំការបោះឆ្នោតស្វែងរកមេដឹកនាំថ្មី ដោយបានជ្រើសយកថ្ងៃទី០៣ ខែមិថុនា។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Reuters បានចុះផ្សាយថា គណៈរដ្ឋមន្ត្រីបានអនុម័តចំពោះការស្នើសុំពីរដ្ឋាភិបាល បន្ទាប់ពីជជែកគ្នាជាមួយគណៈកម្មការរៀបចំគារបោះឆ្នោត ដោយសារពួកគេត្រូវប្រកាសពីថ្ងៃឈប់សម្រាកសាធារណៈ ដើម្បីអាចរៀបចំការបោះឆ្នោតទៅបាន។

បច្ចុប្បន្ន បេក្ខភាពដែលត្រៀមប្រជែងតំណែងប្រធានាធិបតី គឺមានលោក Lee Jae-myung មេដឹកនាំបក្សប្រឆាំងប្រជាធិបតេយ្យ ដែលធ្លាប់បរាជ័យក្រោមស្នាដៃលោក Yoon កាលពីឆ្នាំ២០២២ ខណៈគណបក្សអភិរក្សនិយម កំពុងស្វែងរកបេក្ខភាពតំណាងនៅឡើយ។

បើទោះជាលោក Lee ហាក់កំពុងក្លាយជាបេក្ខភាពមានប្រៀបជាងគេក្ដី ប៉ុន្តែបច្ចុប្បន្នលោកកំពុងប្រឈមនឹងការកាត់ទោសបទល្មើសជាច្រើនសំណុំរឿង ដែលជាប់ពាក់ព័ន្ធនឹងការបំពានច្បាប់បោះឆ្នោត និងការសូកប៉ាន់ជាដើម៕

អត្ថបទ៖ Luffy រូបភាព៖ Bloomberg