ពិធីបុណ្យសពមហាសេដ្ឋីហុងកុង Lee Shau Kee ចំណាយប្រាក់អស់ជិត ៤០០ ០០០ដុល្លារ

ពិធីបុណ្យសពរបស់មហាសេដ្ឋីមានបំផុតទី២ នៅហុងកុង លោក Lee Shau Kee បានចំណាយអស់ទឹកប្រាក់រហូតដល់ ៣លានដុល្លារហុងកុង ឬប្រហែល ៣៨៥ ០០០ដុល្លារអាមេរិក ដែលធ្វើឡើងរយៈពេល ៥ថ្ងៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានហុងកុង HK01។

តាមដានជាមួយយើង៖ Million Times

គ្រួសារនៃសព ដែលមានកូនប្រុសបង្កើតចំនួន ២រូប និងកូនប្រសារស្រីមួយរូប បានជួលព្រះវិហារទាំងមូល រួមទាំងនិមន្តព្រះសង្ឃ ២០០អង្គ ដើម្បីសូត្រមន្តក្នុងកម្មវិធីបុណ្យ ៥យប់ ៥ថ្ងៃពេញ។

គួររំលឹកបន្តិចថា លោក Lee បានទទួលអនិច្ចកម្មតាំងពីថ្ងៃទី១៧ ខែមីនា ប៉ុន្តែក្រុមគ្រួសារសព ទើបបានរៀបចំពិធីបុណ្យសពតាមបែបសាសនាប្រពៃណី លក្ខណៈទ្រង់ទ្រាយធំដើម្បីឲ្យសាកសម ជាមួយកិត្តិយស និងស្នាដៃដែលលោកបានជួយអភិវឌ្ឍដល់ទីក្រុងហុងកុង ក្នុងរយៈពេលមិនតិចជាង ៣០ឆ្នាំមកនេះ។

លោក Lee Shau Kee ត្រូវបានប្រជាជនហុងកុងស្រលាញ់ពេញចិត្តគ្រប់ៗគ្នា ដោយសារការចូលចិត្តធ្វើបុណ្យចែកទាន ហើយលោកទទួលបានរហស្សនាមជា «ស្ដេចភាគហ៊ុនអាស៊ី» ឬ « Warren Buffett ហុងកុង» ថែមទៀត ដោយសារតែភាពប៉ិនប្រសប់ នៅក្នុងការជួញដូរភាគហ៊ុនរបស់លោក៕

អត្ថបទ៖ Luffy រូបភាព៖ The Standard