ក្រុមហ៊ុន Lockheed Martin ទទួលបានកិច្ចព្រមព្រៀងជិត ៥ពាន់លានដុល្លារ ពីកងយោធាអាមេរិក

កាលពីថ្ងៃចន្ទ ទី៣១ ខែមីនា ក្រុមហ៊ុន Lockheed Martin អ្នកជំនាញលើការផលិតអាវុធ បានប្រកាសថា កងយោធាអាមេរិកបានយល់ព្រមផ្ដល់កិច្ចព្រមព្រៀងមួយ ដែលមានតម្លៃរហូតដល់ ៤,៩៤ពាន់លានដុល្លារ ដើម្បីឲ្យខ្លួនផលិតគ្រាប់មីស៊ីលបាញ់ចំគោលដៅ (PrSM)។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុនផលិតអាវុធមួយនេះ កំពុងមានប្រជាប្រិយភាព និងកើបប្រាក់ចំណេញជាច្រើន ដោយសារការកើនឡើងនៃតម្រូវការសព្វាវុធ ជំរុញដោយការផ្ទុះឡើងនៃសង្គ្រាមជាច្រើនប្រទេស។

មួយរយៈចុងក្រោយនេះ មន្ទីរបញ្ចកោណបានព្យាយាមបង្កើនការទិញគ្រាប់មីស៊ីល PrSM ដើម្បីជំនួសគ្រាប់មីស៊ីលយុទ្ធសាស្ត្រជំនាន់ចាស់ ATACM។

គ្រាប់មីស៊ីល PrSM របស់ក្រុមហ៊ុន Lockheed មានសមត្ថភាពអាចបាញ់ចំគោលដៅដែលបានកំណត់ ដែលមានរយៈចម្ងាយរហូតដល់ ៤០០គីឡូម៉ែត្រឯណោះ៕

អត្ថបទ៖ Luffy រូបភាព៖ Reuters