Wall Street ព្យាករថា អត្រាលក់រថយន្តរបស់ Tesla នឹងជួបការធ្លាក់ចុះនៅត្រីមាសទីមួយ

អ្នកជំនាញ និងតាមដានសេដ្ឋកិច្ចនៅលើទីផ្សារ Wall Street បានព្យាករថា ក្រុមហ៊ុន Tesla នឹងបញ្ចេញរបាយការណ៍លក់ប្រចាំត្រីមាសទីមួយ ដែលមានចំនួនទាបជាងការរំពឹងទុក និងតិចជាងកាលពីឆ្នាំទៅ នាពេលឆាប់ៗខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តាមដានជាមួយយើង៖ Million Times

Wall Street បានអះអាងថា អត្រាលក់រថយន្តរបស់ Tesla ក្នុងត្រីមាសទីមួយនេះ នឹងមានតិចជាងកាលពីឆ្នាំទៅប្រហែល ៣,៦% ដោយមានការធ្លាក់ចុះពីចំនួន ៣៨៦ ៨១០គ្រឿង មកនៅត្រឹម ៣៧៣ ០០០គ្រឿងប៉ុណ្ណោះ។

ពួកគេបន្ថែមទៀតថា ការធ្លាក់ចុះនៃទិន្នន័យលក់រថយន្តរបស់ Tesla បណ្ដាលមកពីការប្រឡូកចូលក្នុងឆាកនយោបាយ របស់ម្ចាស់ក្រុមហ៊ុនគឺ មហាសេដ្ឋី Elon Musk ដែលបច្ចុប្បន្ននេះ កំពុងរងការវាយប្រហារខ្លាំងពីពលរដ្ឋអាមេរិក ជុំវិញវិធានការបណ្ដេញបុគ្គលិកសហព័ន្ធជាច្រើនម៉ឺននាក់ ដែលវាជាផ្នែកមួយនៃការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល៕

អត្ថបទ៖ Luffy រូបភាព៖ Free Logo Design