ក្រុមហ៊ុនប្រេងរដ្ឋចិន CNOOC រកឃើញរ៉ែប្រេង ១០០លានតោន នៅសមុទ្រចិនខាងត្បូង

នាថ្ងៃចន្ទ ទី៣១ ខែមីនា ក្រុមហ៊ុន China National Offshore Oil Corporation ហៅកាត់ CNOOC បានប្រកាសពីការរកឃើញរ៉ែប្រេងក្នុងសមុទ្រចិនខាងត្បូង ដែលមានទំហំលើសពី ១០០លានតោន។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន Xinhua។

តាមដានជាមួយយើង៖ Million Times

អណ្តូងប្រេង Huizhou 19-6 ដែលទើបរកឃើញថ្មីនេះ មិនស្ថិតនៅក្នុងតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូងទេ ពោលគឺស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសចិន ដែលមានចម្ងាយប្រហែល ៣៧០គីឡូម៉ែត្រពីឆ្នេរសមុទ្ររបស់ខ្លួន។

រ៉ែប្រេងថ្មីដែលរកឃើញដោយចិននេះ ស្ថិតនៅជម្រៅទឹកជាមធ្យម ១០០ម៉ែត្រ ហើយរបាយការណ៍ខួងយករ៉ែសាកល្បង បានផ្តល់ទិន្នផលប្រេងឆៅ ៤១៣បារ៉ែលក្នុងមួយថ្ងៃ និងឧស្ម័នធម្មជាតិ ៦៨ ០០០ម៉ែត្រគូប។

គួរជម្រាបដែរថា អណ្ដូងប្រេង Huizhou 19-6 គឺជារ៉ែប្រេងរួមបញ្ចូលគ្នាទ្រង់ទ្រាយធំរបស់ចិនជាលើកដំបូង ដែលរកឃើញនៅក្នុងស្រទាប់ទឺកដ៏ជ្រៅបែបនេះ៕

អត្ថបទ៖ Luffy រូបភាព៖ China Daily