នាថ្ងៃសុក្រ ទី២៨ ខែមីនា ក្រុមហ៊ុន Trump Organization បានប្រកាសពីគម្រោងវិនិយោគនៅប្រទេសវៀតណាម សរុបជាទឹកប្រាក់ប្រហែល ១,៥ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
តាមដានជាមួយយើង៖
Million Times


គម្រោងរបស់ក្រុមហ៊ុននៃគ្រួសារប្រធានាធិបតីអាមេរិក Donald Trump មានផែនការរកស៊ីក្នុងវិស័យបដិសណ្ឋារកិច្ច ដូចជាបង្កើតទីលានវាយកូនហ្គោល សណ្ឋាគារ និងគម្រោងអចលនទ្រព្យជាដើម។
ផែនការវិនិយោគមួយនេះ គឺជាការសហការរវាងក្រុមហ៊ុន Trump Organization ជាមួយក្រុមហ៊ុនវៀតណាម Kinhbac City ខណៈទំហំបណ្ដាក់ទុនចំពោះគម្រោងមួយនេះ ទំនងមានច្រើនជាង ១,៥ពាន់លានដុល្លារ ដ្បិតនេះគ្រាន់តែជាដំណាក់កាលដំបូងប៉ុណ្ណោះ។
គួរជម្រាបដែរថា ដំណាក់កាលដំបូងនៃគម្រោងមួយនេះ គ្រោងចាប់ផ្ដើមសាងសង់នៅខែឧសភាខាងមុខ ដោយជំហានទី២ ទំនងប្រកាសចាប់ផ្ដើមនៅចុងឆ្នាំនេះ៕
អត្ថបទ៖ Luffy រូបភាព៖ Business Insider