Elon Musk អះអាងថា អាចជួយសន្សំលុយរដ្ឋបាល Trump រហូតដល់ ១ទ្រីលានដុល្លារក្នុងពេលដ៏ខ្លី

មនុស្សកំពូលលុយមានបំផុតលើពិភពលោក Elon Musk បានប្រាប់សារព័ត៌មាន Fox News កាលពីថ្ងៃទី២៧ ខែមីនាថា លោកកំពុងសិក្សាពីផែនការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល ខណៈក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះ លោកនឹងជួយរដ្ឋបាលប្រធានាធិបតី Donald Trump សន្សំលុយបានច្រើនសន្ធឹក។

តាមដានជាមួយយើង៖ Million Times

មេធំ Tesla រូបនេះបាននិយាយទៀតថា នាយកដ្ឋានប្រសិទ្ធភាពការងាររដ្ឋាភិបាល DOGE នឹងអាចជួយសន្សំលុយរដ្ឋាភិបាលប្រហែល ១ទ្រីលានដុល្លារ ក្នុងរយៈពេល ៦៤ថ្ងៃទៀត ដោយកាត់បន្ថយផែនការចំណាយពី ៧ទ្រីលានដុល្លារ មកនៅត្រឹម ៦ទ្រីលានដុល្លារប៉ុណ្ណោះ។

គួររំលឹកបន្តិចថា ចាប់តាំងពីទទួលបានតំណែងក្នុងជួររដ្ឋបាល Trump មហាសេដ្ឋី Elon Musk បានចេញបញ្ជា និងកាត់បន្ថយបុគ្គលិកសហព័ន្ធអស់រាប់ម៉ឺននាក់ ដោយអះអាងថា វាជាផែនការកាត់បន្ថយរបស់រដ្ឋាភិបាល និងជួយសន្សំលុយរដ្ឋ។

នាយកដ្ឋាន DOGE បានបញ្ជាក់ថា តាមរយៈការកាត់បន្ថយបុគ្គលិកសហព័ន្ធ និងលុបចោលកុងត្រាផ្សេងៗមួយចំនួន ពួកគេបានជួយសន្សំលុយពលរដ្ឋអាមេរិក ប្រហែល ១១៥ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី២៤ ខែមីនា៕

អត្ថបទ៖ Luffy រូបភាព៖ Yahoo