Trump គំរាមដាក់ពន្ធធ្ងន់លើកាណាដា និងអឺរ៉ុប បើធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចអាមេរិក

ប្រធានាធិបតី Donald Trump កាលពីថ្ងៃព្រហស្បតិ៍បានគំរាមដាក់ពន្ធធ្ងន់លើប្រទេសកាណាដា និងសហភាពអឺរ៉ុប ប្រសិនបើពួកគេធ្វើការរួមគ្នាដើម្បីធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិក បន្ទាប់ពីលោកនិយាយថា លោកនឹងដាក់ពន្ធ ២៥% លើរថយន្តនាំចូល និងគ្រឿងបន្លាស់រថយន្ត។

លោក Donald Trump បាននិយាយនៅក្នុងបណ្តាញសង្គម Truth កាលពីថ្ងៃព្រហស្បតិ៍ថា “ប្រសិនបើសហភាពអឺរ៉ុបធ្វើការជាមួយប្រទេសកាណាដាក្នុងគោលបំណងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិក ពន្ធទ្រង់ទ្រាយធំដែលមានទំហំធំជាងការគ្រោងទុកនាពេលបច្ចុប្បន្ន នឹងត្រូវដាក់លើពួកគេទាំងពីរ”។

តាមដានជាមួយយើង៖ Million Times

កាលពីថ្ងៃពុធមេដឹកនាំសេតវិមានបានប្រកាសថា លោកនឹងកំណត់ពន្ធ ២៥% លើរថយន្តទាំងអស់ដែលមិនត្រូវបានផលិតនៅក្នុងសហរដ្ឋអាមេរិក ជាមួយនឹងពន្ធដែលនឹងចូលជាធរមាននៅថ្ងៃទី២ ខែមេសា។

ជំនួយការសេតវិមានលោក Trump លោក Will Scharf បានប៉ាន់ប្រមាណថា វិធានការនេះនឹងនាំឱ្យប្រាក់ចំណូលប្រចាំឆ្នាំថ្មីជាង ១០០ ពាន់លានដុល្លារដល់សហរដ្ឋអាមេរិក៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ The New York Times