នាយករដ្ឋមន្ត្រីថៃ Paetongtarn ឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភា

នៅទីបំផុត! លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ បានឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភាយ៉ាងងាយស្រួលនៅថ្ងៃពុធ ទី២៦ ខែមីនា នេះបង្ហាញឲ្យឃើញពីស្ថិរភាពនៃរដ្ឋាភិបាលចម្រុះរបស់លោកស្រី Paetongtarn។

 ទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយថា លោកស្រី Paetongtarn បានទទួលជ័យជម្នះដោយឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្ត ដែលស្នើឡើងដោយគណបក្សប្រឆាំង ជាមួយសំឡេងគាំទ្រពីសមាជិករដ្ឋសភា ៣១៩ ក្នុងចំណោម ៤៨៨រូប ដែលមានវត្តមានក្នុងពេលបោះឆ្នោត។ 

តាមដានជាមួយយើង៖ Million Times

គួរឲ្យដឹងថា គណបក្សប្រឆាំងថៃបានអំពាវនាវឱ្យមានការបោះឆ្នោតដកសេចក្ដទុកចិត្តដោយចោទប្រកាន់លោកស្រី Paetongtarn ថា ខ្វះចំណេះដឹងខាងសេដ្ឋកិច្ច គេចវេសបង់ពន្ធ គ្មានសមត្ថភាព ហើយធ្វើតាមការបង្គាប់បញ្ជាពីឪពុក គឺអងីតនាយករដ្ឋមន្រ្តី លោក Thaksin Shinawatra។ ជាការបកស្រាយលោកស្រី Paetongtarn និយាយថា លោកស្រីកំពុងប្រឹងប្រែងក្នុងការដឹកនាំប្រទេស ហើយថាគួរតែត្រូវបានវិនិច្ឆ័យដោយការធ្វើការរបស់លោកស្រី មិនមែនដោយសារតែទំនាក់ទំនងគ្រួសាររបស់លោកស្រីនោះទេ។

សូមជម្រាបជូនថា ការបោះឆ្នោតនៅថ្ងៃពុធនេះ បានបង្ហាញថាក្រុមចម្រុះរបស់លោកស្រី Paetongtarn នៅតែមានភាពរឹងមាំ និងមានស្ថិរភាព ដែលនេះអាចនិយាយបានថាក្នុងរយៈពេលខ្លីវាមានលទ្ធភាព ទាបដែលក្រុមចម្រុះអាចនឹងរង្គោះរង្គើរ ឬកើតមានវិបត្តិនយោបាយណាមួយ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters