នាថ្ងៃទី២៤ ខែមីនា តុលាការធម្មនុញ្ញកូរ៉េខាងត្បូងបានប្រកាសតែងតាំងនាយករដ្ឋមន្ត្រី លោក Han Duck-soo ឲ្យក្លាយជាប្រធានាធិបតីស្ដីទីម្ដងទៀត បន្ទាប់ពីដកហូតតំណែងមួយនេះអស់រយៈពេលជិត ៣ខែ ចំពេលស្ថានការណ៍នយោបាយក្នុងប្រទេសកំពុងមានភាពជ្រួលច្របល់។


សារព័តមាន Reuters បានចុះផ្សាយថា លោក Han ត្រូវត្រឡប់មកកាន់អំណាចជាប្រមុខរដ្ឋស្ដីទីម្ដងទៀតភ្លាមៗ ជំនួសឲ្យប្រធានាធិបតី Yoon Suk Yeol ក្រោយតុលាការចេញដីការសម្រេចកាលពីពេលថ្មីៗនេះ។
គួររំលឹកបន្តិចថា កាលពីជិត ៣ខែមុន លោក Han ត្រូវបានតុលាការធម្មនុញ្ញព្យួរតំណែងជាប្រធានាធិបតីស្ដីទី បន្ទាប់ពីរងការចោទប្រកាន់ថា នាយករដ្ឋមន្ត្រីរូបនេះ បានរួមគំនិតជាមួយលោក Yoon ក្នុងការប្រកាសច្បាប់អាជ្ញាសឹក ដែលបក្សប្រឆាំងអះអាងថាជាទង្វើបះបោរ។
បច្ចុប្បន្ន តុលាការធម្មនុញ្ញកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ចំពោះសំណុំរឿងទាក់ទងនឹងលោក Yoon Suk Yeol ដើម្បីសម្រេចថា តើនឹងត្រូវដកហូតសិទ្ធអំណាចប្រធានាធិបតី ឬក៏ទុកឱកាសឲ្យលោកដឹកនាំប្រទេសម្ដងទៀត។ ក្នុងករណីតុលាការសម្រេចដកហូតអំណាចរបស់លោក Yoon ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នឹងត្រូវរៀបចំឡើងក្នុងរយៈពេល ៦០ថ្ងៃ៕
អត្ថបទ៖ Luffy រូបភាព៖ Korea Times