នៅក្នុងរយៈពេល ៣ថ្ងៃ មានភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណ ៨ម៉ឺននាក់ បានចូលរួមទស្សនា និងផ្តិតទិដ្ឋភាពព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត។ បើយោងតាមការឲ្យដឹងរបស់អាជ្ញាធរជាតិអប្សរា។
អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា រយៈពេល ៣ថ្ងៃនៃព្រឹត្តិការណ៍សមរាត្រី (Equinox) ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ភ្ញៀវទេសចរជាតិ និងអន្តរជាតិអន្តរជាតិ ចំនួន៨៥,៤៥៣នាក់ ដោយក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន១៤,២៣៣នាក់ បានមកទស្សនាទិដ្ឋភាព សមរាត្រី (Equinox) ថៃ្ងរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត។


ព្រឹត្តិការណ៍សមរាត្រី Equinox Angkor តែងកើតឡើងចំនួន២ដងជារៀងរាល់ឆ្នាំ ដោយលើកទី១ គឺសមរាត្រី រដូវប្រាំង (Vernal Equinox) អាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២១ ដល់២៣ ខែមីនា នៅវេលាម៉ោង៥:០០ព្រឹក ដល់ម៉ោង៦:៣០ព្រឹក និងលើកទី២ គឺសមពត្រីរដូវវស្សា (Autumnal Equinox) អាចនឹងកើតឡើងក្នុងខែកញ្ញា។
ព្រឹត្តិការណ៍សមរាត្រី Equinox Angkor គឺជាព្រឹត្តិការណ៍ដ៏ពេញនិយមបំផុតមួយ ដែលទាក់ទាញភ្ញៀវ ទេសចរជាតិ-អន្តរជាតិពីគ្រប់ទិសទី មកប្រជុំគ្នានៅមុខច្រកចូលទិសខាងលិចនៃប្រាសាទអង្គរវត្ត ដើម្បីទស្សនា និង ផ្តិតយករូបភាពពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ៕







អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ អាជ្ញាធរជាតិអប្សរា