អារ៉ាប់រួមប្ដេជ្ញាចិត្តចាយលុយ ១,៤ទ្រីលានដុល្លារ បង្កើនការវិនិយោគនៅអាមេរិក

កាលពីថ្ងៃទី២១ ខែមីនា ប្រទេសអារ៉ាប់រួមបានប្រកាសថា នឹងប្ដេជ្ញាបង្កើនការវិនិយោគនៅអាមេរិក រហូតដល់ ១,៤ទ្រីលានដុល្លារ ក្នុងរយៈពេល ១០ឆ្នាំខាងមុខ បន្ទាប់ពីបញ្ចប់ជំនួបរវាងទីប្រឹក្សាសន្តិសុខជាតិអារ៉ាប់រួម Sheikh Tahnoon bin Zayed Al Nahyan ជាមួយប្រធានាធិបតី Donald Trump។ នេះបើតាមការអះអាងពីសេតវិមាន។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ផែនការវិនិយោគខ្នាតយក្ស ដែលប្រទេសអារ៉ាប់រួមគ្រោងអនុវត្ត នឹងចាក់លុយបណ្ដាក់ទុនលើគម្រោងវិនិយោគដែលមានស្រាប់នៅអាមេរិក រួមមានក្នុងវិស័យ AI បន្ទះឈីប វិស័យថាមពល និងវិស័យឧស្សាហកម្មជាដើម។

អារ៉ាប់រួមដែលជាអ្នកផលិតប្រេងធំបំផុតមួយលើលោក និងជាដៃគូសន្តិសុខយូរអង្វែងរបស់អាមេរិក កំពុងរឹតចំណងមិត្តភាព និងបង្កើនការវិនិយោគមិនសំចៃដៃ ជាមួយទីក្រុងវ៉ាស៊ីងតោន ដែលកំពុងឈានមុខគេលើវិស័យ AI នាពេលបច្ចុប្បន្ន៕

អត្ថបទ៖ Luffy រូបភាព៖ Reuters