សហរដ្ឋអាមេរិកអាចកែច្នៃបាននូវរ៉ែកម្រៗពីកាកសំណល់ធ្យូងថ្ម ដែលនាំចូលពីបរទេស ដោយក្នុងនោះ ៧៥% គឺជាការនាំចូលពីប្រទេសចិន។ នេះបើតាមការចុះផ្សាយពីគេហទំព័រ NetZero។


អ្នកវិទ្យាសាស្ត្រមកពីសកលវិទ្យាល័យ University of Texas និង Wyoming បានឲ្យដឹងថា រ៉ែកម្រៗដែលអាមេរិកអាចកែច្នៃចេញពីកាកសំណល់ធ្យូងថ្ម គឺមានរហូតដល់ ១១លានតោន ច្រើនជាងទុនបម្រុងដែលអាមេរិកមានរហូតដល់ ៨ដង ឬគិតជាសាច់ប្រាក់ ៨,៤ពាន់លានដុល្លារ។
អ្នកវិទ្យាសាស្ត្រទាំងនោះអះអាងទៀតថា រ៉ែកម្រៗទាំងនោះមានរហូតដល់ ១៧ប្រភេទ សុទ្ធសឹងតែជាវត្ថុធាតុដើមសំខាន់ៗ នៅក្នុងវិស័យបច្ចេកវិទ្យា និងថាមពលស្អាត ក្នុងការផលិតបន្ទះសូឡា ដែកឆក់ និងបច្ចេកវិទ្យាចម្លងថាមពលជាន់ខ្ពស់ជាច្រើនទៀត។

ក្រោយរកឃើញនូវសមិទ្ធផលថ្មីនេះ ក្រុមអ្នកវិទ្យាសាស្ត្រដាក់ក្ដីរំពឹងទៀតថា ៧០% នៃកាកសំណល់ធ្យូងថ្ម ដែលអាមេរិកនាំចូលចន្លោះឆ្នាំ១៩៨៥ ដល់ឆ្នាំ២០២១ មានលទ្ធភាពក្នុងការកែច្នៃនូវរ៉ែកម្រៗឡើងវិញ រហូតដល់ ១,៩ពាន់លានតោន ខណៈបច្ចុប្បន្នពួកគេកំពុងសិក្សាពីបញ្ហាមួយនេះ។
គួរជម្រាបដែរថា កាកសំណល់ធ្យូងថ្ម ភាគច្រើនត្រូវបានយកទៅចោលនៅកន្លែងចាក់សម្រាម បឹង និងវាលទុកចោលជាច្រើនកន្លែង ហើយក្រុមអ្នកវិទ្យាសាស្ត្រកំពុងស្វែងរកមធ្យោបាយងាយស្រួលមួយ ក្នុងការយកកាកសំណល់ទាំងនោះ មកកែច្នៃឡើងវិញ៕
អត្ថបទ៖ Luffy រូបភាព៖ AFP