វិទ្យុអឺរ៉ុបសេរីប្ដឹងរដ្ឋបាលលោក Trump ជុំវិញការផ្ដាច់ជំនួយសហព័ន្ធ

កាលពីថ្ងៃអង្គារ ទី១៨ ខែមីនា វិទ្យុអឺរ៉ុបសេរីបានដាក់ពាក្យបណ្ដឹង ចំពោះរដ្ឋបាលប្រធានាធិបតី Donald Trump ជុំវិញការផ្ដាច់ជំនួយសហព័ន្ធ និងរារាំងការបិទប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដ៏ទូលំទូលាយមួយនេះ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters។

តាមដានជាមួយយើង៖ Million Times

ពាក្យបណ្ដឹងមួយនេះត្រូវបានដាក់ទៅកាន់តុលការស្រុក នៅក្នុងទីក្រុង Columbia ខណៈ CEO វិទ្យុអឺរ៉ុបសេរី លោក Stephen Capus បាននិយាយថា ការផ្ដាច់ជំនួយសហព័ន្ធសម្រាប់ប្រព័ន្ធផ្សព្វផ្សាយបែបនេះ គឺវាល្មើសច្បាប់សហព័ន្ធ។

គួររំលឹកបន្តិចថា កាលពីពេលថ្មីៗនេះ ទីភ្នាក់ងារអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកលលោក បានលុបចោលនូវការផ្ដល់ជំនួយសម្រាប់វិទ្យុអឺរ៉ុបសេរី ដែលផ្សាយព័ត៌មាននៅក្នុងប្រទេសក្នុងតំបន់អឺរ៉ុបខាងកើត និងផ្ដាច់ជំនួយសម្រាប់វិទ្យាអាស៊ីសេរី សម្រាប់ការផ្សាយព័ត៌មាននៅប្រទេសចិន និងកូរ៉េខាងជើង។

ការផ្ដាច់ជំនួយនេះទៀតសោត ទទួលរងការរិះគន់យ៉ាងចាស់ដៃពីសកម្មជន ដោយពួកគេអះអាងថា វាជាការរំលោភសិទ្ធសេរីភាព និងសិទ្ធមនុស្ស ប៉ុន្តែរដ្ឋបាលលោក Trump បញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយដែលទទួលបានជំនួយពីអាមេរិក កំពុងយកជំនួយទាំងនោះទៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន និងធ្វើឲ្យខូចខាតផលប្រយោជន៍អាមេរិក៕

អត្ថបទ៖ Luffy រូបភាព៖ Reuters