ឧកញ៉ា ឈាង សុវណ្ណរតនៈ នាំបុគ្គលិកឆ្នើមៗ ក្រុមហ៊ុន RTNK Group ទៅ Trip នៅកោះត្រល់ ២យប់ ៣ថ្ងៃសប្បាយកប់!

លោកឧកញ៉ា ឈាង សុវណ្ណរតនៈ អគ្គនាយកក្រុមហ៊ុន អ ធី អិន ខេ គ្រុប កាលពីព្រឹកព្រលឹមស្រាងៗថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំដំណើរកំសាន្តប្រចាំឆ្នាំសម្រប់បុគ្គលិកឆ្នើម នៃគ្រួសារ អ ធី អិន ខេ ឆ្ពោះទៅកាន់កោះត្រល់។

ប្រាប់គេហទំព័រ Million Times ពីប្រទេសវៀតណាម លោកឧកញ៉ា ឈាង សុវណ្ណរតនៈ បានឲ្យដឹងថា ដំណើរកម្សាន្តសម្រាប់បុគ្គលិកឆ្នើមៗនៃក្រុមហ៊ុន RTNK Group ធ្វើឡើងរយៈពេល ២យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមីនា ហើយបានទៅកម្សាន្តកន្លែងសប្បាយៗជាច្រើនកន្លែងនៅកោះត្រល់ ប្រកបដោយស្នាមញញឹម។

តាមដានជាមួយយើង៖ Million Times

លោកឧកញ៉ាថ្លែងថា «ដំណើរកម្សាន្តប្រចាំឆ្នាំ រៀបចំឡើងជាពិសេសសម្រាប់លើកទឹកចិត្តបុគ្គលិកឆ្នើមៗដែលបានខិតខំប្រឹងប្រែងធ្វើការ ដែលពួកគាត់ទទួលបានប័ណ្ណសរសើរពីឆ្នាំ២០២៤ កន្លងទៅ»។

គួរឲ្យដឹងថា មុនដឹកនាំបុគ្គលិកឆ្នើមៗចេញដំណើរទៅកោះត្រល់ លោកឧកញ៉ា ឈាង សុវណ្ណរតនៈ បានរៀបចំពិធីសំណេះសំណាល ជាមួយបុគ្គលិកជានារី និងចែកវត្ថុអនុស្សាវរីយ៍ ដើម្បីអបអរសាទរ ខួបលើកទី១១៤ ទិវាអន្តរជាតិនារី ០៨មីនា ដែលប្រព្រឹត្រទៅនៅការិយាល័យកណ្តាល ក្រុមហ៊ុន អ ធី អិន ខេ គ្រុប នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥។ បុច្ចប្បន្នក្រុមហ៊ុន អ ធី អិន ខេ គ្រុប មានបុគ្គលិកស្រីចំនួន៣៤% និងមានមួយចំនួនដែលមានតួនាទីជា ប្រធានគ្រប់គ្រង ប្រធានផ្នែក និងប្រធានសាខាផងដែរ។

សូមជម្រាបជូនថា RTNK Group ជាក្រុមហ៊ុនមេដែលមានបុត្តសម្ព័ន្ធធំៗចំនួន ៣ ចម្រុះវិស័យ ដូចជា RTNK Investment Co,. Ltd , RTNK Retail Co,. Ltd និង RTNK Food & Beverage ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផ្តល់ឲ្យ