CEO ឡេង ដាវី ផ្តល់កាដូក្រមាខ្មែរជូនដល់ស្រ្តីៗ ក្នុងឱកាសអបអរទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២៥

ដើម្បីអបអរទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប” CEO ក្រុមហ៊ុន ឬទ្ធី ក្រានីត លោកស្រី ឡេង ដាវី បានរៀបចំកាដូក្រមាខ្មែរជាពិសេសជូនដល់ស្រ្តីៗនៅក្នុងក្រុមហ៊ុន Rithy Granite ដើម្បីបង្ហាញអំពីភាពអង់អាច សមិទ្ធិផលរបស់ស្ត្រីសម្រាប់ជាគំរូរបស់ស្ត្រី និងក្មេងស្រី។

តាមដានជាមួយយើង៖ Million Times

លើបណ្តាញសង្គមក្រុមហ៊ុន Rithy Agriculture បានលើកឡើងអបអរទិវានារីអន្តរជាតិលើកទី១១៤ ក្រោមប្រធានបទ៖ “សិទ្ធិ សមភាព និង ភាពអង់អាច ចំពោះស្រ្តី និង ក្មេងស្រីគ្រប់រូប” ក្នុងឱកាសអបអរទិវាសិទ្ធិនារីអន្តរជាតិនេះ លោកស្រី CEO Leng Davy បានរៀបជាកាដូក្រមាខ្មែរជាពិសេសជូនស្រ្តីៗ អ្នកម្តាយ បងស្រី ប្អូនស្រី កូនស្រី ជាកាដូលើកចិត្ត និងផ្តល់ក្តីស្រលាញ់ដែលខិតខំប្រឹងប្រែងធ្វើការងារ និងដឹកនាំក្រុមគ្រួសារបានល្អ។

ការចូលរួមយុទ្ធនាការទិវាអន្តរជាតិនារី ៨មីនារបស់លោកស្រី ដាវី ស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ពីក្រុមហ៊ុន ឬទ្ធី ក្រានីត ដើម្បីចូលរួមកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ជាពិសេសការខិតខំជំរុញឱ្យការលើកកម្ពស់សមភាពយេនឌ័រ និងកាលានុវត្តភាពនានា សម្រាប់ស្ត្រីកម្ពុជានាពេលបច្ចុប្បន្ន និងនាពេលអនាគតឱ្យកាន់តែមានភាពប្រសើរឡើង៕