Trump ប្រកាសពន្យារពេលទារពន្ធរថយន្តនាំចូលពីកាណាដា និងម៉ិកស៊ិក រយៈពេលមួយខែ

បន្ទាប់ពីអនុវត្តវិធានការទារពន្ធបន្ថែម ២៥% លើទំនិញនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក បានរយៈពេលមួយថ្ងៃ ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសថា លោកនឹងពន្យារពេលទារពន្ធបន្ថែម ចំពោះការនាំចូលរថយន្តពីប្រទេសទាំង២ ខាងលើ រយៈពេលមួយខែសិន។

តាមដានជាមួយយើង៖ Million Times

យោងតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា ការពន្យារពេលទារពន្ធ ២៥% ចំពោះរថយន្តនាំចូលពីកាណាដា និងម៉ិកស៊ិក កើតមានឡើងបន្ទាប់ពីលោក Trump បានជជែកតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនរថយន្តកំពូលអាមេរិកដូចជា CEO ក្រុមហ៊ុន General Motors, Ford និងប្រធានក្រុមហ៊ុន Stellantis ជាដើម។

ទោះជាពន្យារពេលទារពន្ធរថយន្តពីកាណាដា និងម៉ិកស៊ិក ១ខែក្ដី ប៉ុន្តែលោក Trump បានប្រកាន់ជំហរយ៉ាងច្បាស់ថា វិធានការទារពន្ធពីប្រទេសទាំង២ នឹងបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួន រហូតដល់មានការលុបបំបាត់លំហូរគ្រឿងញៀនហ្វេតានីល ចូលក្នុងទឹកដីអាមេរិកទាំងស្រុង ទើបលោកបញ្ឈប់ការដាក់សំពាធពន្ធគយលើពួកគេ៕

អត្ថបទ៖ Luffy រូបភាព៖ Straitimes