Tesla ចុះកុងត្រាជួលទីតាំងបង្ហាញរថយន្តដំបូងនៅឥណ្ឌា តម្លៃជិតកន្លះលានដុល្លារក្នុងមួយឆ្នាំ

កាលពីថ្ងៃទី០៥ ខែមីនា សារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តអាមេរិក Tesla បានចុះកិច្ចព្រមព្រៀងជួលកន្លែងតាំងបង្ហាញរថយន្តដំបូង ក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា។

តាមដានជាមួយយើង៖ Million Times

ក្រុមហ៊ុនរបស់មហាសេដ្ឋី Elon Musk បានជួលទីតាំងសម្រាប់ដាក់បង្ហាញរថយន្តមួយកន្លែង ទំហំ ៣៧២ម៉ែត្រការ៉េ ជាមួយកុងត្រារយៈពេល ៥ឆ្នាំ គិតចាប់ពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ និងមានតម្លៃប្រហែល ៤៤៦ ០០០ដុល្លារក្នុងឆ្នាំដំបូង។

តម្លៃនៃការជួលទីតាំងនេះ នឹងឡើងថ្លៃ ៥% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលមានន័យថា រយៈពេល ៥ឆ្នាំនោះ Tesla នឹងត្រូវចំណាយថវិកា ២,៥លានដុល្លារ ទៅលើការជួលកន្លែងតាំងបង្ហាញរថយន្ត។

គួរជម្រាបដែរថា Tesla កំពុងព្យាយាមបង្កើនទិន្នន័យលក់របស់ខ្លួន បន្ទាប់ពីខាតបង់ច្រើនកាលពីឆ្នាំទៅ ដោយចាប់ផ្ដើមប្រឡូកក្នុងទីផ្សារឥណ្ឌាខ្លាំងជាងមុន ទោះជាពន្ធរថយន្តនៅទីនោះមានចំនួនច្រើនលើសលុបក្ដី៕

អត្ថបទ៖ Luffy រូបភាព៖ Autocar Professional