ប្រធានាធិបតី Putin ចាប់ដៃជាមួយមេដឹកនាំមីយ៉ាន់ម៉ា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរោងចក្រនុយក្លេអ៊ែរ

អំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនាថ្ងៃទី០៤ ខែមីនា មេដឹកនាំមីយ៉ាន់ម៉ា លោក Min Aung Hlaing បានសម្រេចនូវសមិទ្ធផលដ៏ធំធេងមួយ នោះគឺកិច្ចព្រមព្រៀងសាងសង់រោងចក្រនុយក្លេអ៊ែរខ្នាតរូចក្នុងប្រទេស ជាមួយដៃគូរុស្ស៊ី។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន The Nation បានចុះផ្សាយថា កិច្ចព្រមព្រៀងសាងសង់រោងចក្រនុយក្លេអ៊ែរនៅប្រទេសមីយ៉ាន់ម៉ា ត្រូវបានធ្វើឡើងអំឡុងពេលមេដឹកនាំនៅអាស៊ានរូបនេះ ជួបពិភាក្សាការងារដោយផ្ទាល់ ជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin។

ក្រៅពីកិច្ចព្រមព្រៀងរោងចក្រនុយក្លេអ៊ែរ ប្រទេសទាំង២ ក៏សម្រេចបាននូវកិច្ចព្រមព្រៀងជាច្រើនទៀតរួមមាន អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសុវត្ថិភាពនុយក្លេអ៊ែរ និងវិទ្យុសកម្ម កិច្ចសហប្រតិបត្តិការលើបញ្ហាពន្ធគយ អនុស្សរណៈយោគយល់គ្នារវាងក្រសួងសុខាភិបាល និងទីភ្នាក់ងារទទួលបន្ទុកកីឡា និងលំហអាកាសជាដើម។

គួរជម្រាបដែរថា រុស្ស៊ីគឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតមួយរបស់មីយ៉ាន់ម៉ា ដោយកន្លងមកមហាអំណាចនុយក្លេអ៊ែរ តែងតែបង្ហាញការគាំទ្រចំពោះវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ច ក៏ដូចជាផ្ដល់យោបល់ចំពោះដំណោះស្រាយបញ្ហាផ្ទៃក្នុងនៃប្រទេសមីយ៉ាន់ម៉ាថែមទៀត៕

អត្ថបទ៖ Luffy រូបភាព៖ AP