កាលពីថ្ងៃអាទិត្យ ទី០២ ខែមីនា ប្រធានាធិបតី Donald Trump បានប្រកាសលើបណ្ដាញសង្គមថា លោកនឹងដាក់កាក់ឌីជីថលគ្រីបតូចំនួន ៥កាក់ ចូលក្នុងទុនបម្រុងយុទ្ធសាស្ត្រថ្មីរបស់រដ្ឋាភិបាលអាមេរិក ដែលប្រមូលផ្ដុំដោយរូបិយវត្ថុឌីជីថល។
តាមដានជាមួយយើង៖
Million Times


សារព័ត៌មាន Reuters បានចុះផ្សាយថា កាក់គ្រីបតូទាំង៥ ដែលលោក Trump ត្រៀមដាក់ក្នុងទុនបម្រុងយុទ្ធសាស្ត្រថ្មីគឺ កាក់ Bitcoin, Ether, XRP, Solana និង Cardano ហើយរដ្ឋាភិបាលកំពុងមានបំណងប្រមែប្រមូលទិញកាក់ទាំងអស់នេះ ក្នុងទំហំដ៏ច្រើនសម្បើមផងដែរ។
បន្ទាប់ពីលោក Trump ធ្វើការប្រកាសដូច្នេះលើបណ្ដាញសង្គម Truth Social តែប៉ុន្មានម៉ោងប៉ុណ្ណោះ ទីផ្សារកាក់គ្រីបតូបានកើនតម្លៃរហូតដល់ ១០% ឬច្រើនជាង ៣០០ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យបង្ហាញដោយក្រុមហ៊ុន CoinGecko ជំនាញលើការវិភាគទិន្ន័យរូបិយវត្ថុឌីជីថល៕
អត្ថបទ៖ Luffy រូបភាព៖ BLOX