ប្រទេសម៉ាល់ឌីវ ដែលជាអ្នកជិតខាងជាប់របងជាមួយប្រទេសឥណ្ឌា កំពុងស្ថិតក្នុងដំណាក់កាលដ៏លំបាកមួយ ពោលប្រឈមនឹងការប្រកាសក្ស័យធនដូចទៅនឹងប្រទេសស្រីលង្កា កាលពី៣ឆ្នាំមុន ក្រោយស្ថានភាពហិរញ្ញវត្ថុក្នុងប្រទេស មិនមានសញ្ញាណរឹងមាំ។


សារព័ត៌មាន India.com បានចុះផ្សាយថា ប្រទេសមួយនេះបានខ្ចីបំណុលពីចិនក្នុងទំហំយ៉ាងច្រើន ខណៈបច្ចុប្បន្នទុនបម្រុងបរទេសរបស់ខ្លួន មិនអាចធានារ៉ាប់រងនូវការសងបំណុលនេះរួចឡើយ។
តាមរយៈការព្យាករណ៍ពីមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចនៃប្រទេសម៉ាល់ឌីវ ទំនងកើនឡើង ៥% នៅក្នុងឆ្នាំនេះ ប៉ុន្តែជាមួយគ្នាអត្រាអតិផរណា ក៏មានសន្ទុះគួរឲ្យកត់សម្គាល់ដូចគ្នា។
គួរជម្រាបដែរថា សារព័ត៌មានអន្តរជាតិជាច្រើនអះអាងថា រដ្ឋាភិបាលម៉ាល់ឌីវកំពុងជំពាក់បំណុលប្រទេសចិន ច្រើនជាង ១,៣ពាន់លានដុល្លារ ខណៈទុនបម្រុងបរទេសរបស់ខ្លួន មានប្រហែល ៨២១លានដុល្លារប៉ុណ្ណោះ៕
អត្ថបទ៖ Luffy រូបភាព៖ Goway Travel