មនុស្សកំពូលលុយមានបំផុតនៅវៀតណាម មានមហិច្ឆតាប្រឡូកក្នុងអាជីវកម្មថ្មី

មហាសេដ្ឋីមានបំផុតប្រចាំប្រទេសវៀតណាម លោក Pham Nhat Vuong កំពុងស្វែងរកមើលអំពីលទ្ធភាព នៃការប្រឡូកចូលក្នុងវិស័យអាជីវកម្មថ្មីស្រឡាង ដែលក្រុមហ៊ុនរបស់លោកមិនធ្លាប់រកស៊ីសោះ នោះគឺការដឹកជញ្ជូនម្ហូបអាហារ។

តាមដានជាមួយយើង៖ Million Times

កាសែត VNExpress បានចុះផ្សាយថា ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់លោក Vuong ដែលមានឈ្មោះថា Xanh SM កំពុងស្វែងរកមនុស្សដែលមានបទពិសោធន៍ក្នុងវិស័យមួយនេះ និងកំពុងរៀបចំក្រុមការងារប្រតិបត្តិ និងគ្រប់គ្រងការដឹកជញ្ជូនម្ហូបអាហារ ដើម្បីត្រៀមខ្លួនក្នុងការហក់ចូលទីផ្សារនាពេលឆាប់ៗ។

ក្រុមហ៊ុន Xanh SM របស់មហាសេដ្ឋីវៀតណាមរូបនេះ បច្ចុប្បន្នកំពុងបម្រើសេវាកម្មរថយន្តតាក់ស៊ី និងដឹកជញ្ជូនទំនិញ ដែលមានប្រតិបត្តិការនៅបរទេសដូចជា នៅឡាវ និងឥណ្ឌូណេស៊ី។

គួរជម្រាបដែរថា វិស័យដឹកជញ្ជូនម្ហូបអាហារនៅទីផ្សារវៀតណាម កំពុងគ្រប់គ្រងដោយក្រុមហ៊ុនសិង្ហបុរី Grab និង ShopeeFood ដែលមានចំណែកទីផ្សារ ៤៨% និង ៤៧% រៀងៗខ្លួន៕

អត្ថបទ៖ Luffy រូបភាព៖ Bloomberg