ក្រុមហ៊ុន Tesla ខាតបង់ធំ ក្រោយអត្រាលក់រថយន្តនៅអឺរ៉ុបដាំក្បាលចុះខ្លាំង

ថ្មីៗនេះ ក្រុមហ៊ុន Tesla បានបង្ហាញពីរបាយការណ៍នៃការលក់រថយន្តរបស់ខ្លួន ដែលមានការធ្លាក់ចុះយ៉ាង​ដំណំនៅក្នុងតំបន់អឺរ៉ុប និងចក្រភពអង់គ្លេស បណ្ដាលតម្លៃភាគហ៊ុនរបស់ពួកគេថយចុះច្រើនជាង ៩%។

តាមដានជាមួយយើង៖ Million Times

យោងតាមការចុះផ្សាយពីសារព័ត៌មាន BBC បានឲ្យដឹងថា ដោយសារការលក់នៅតំបន់អឺរ៉ុបធ្លាក់ចុះខ្លាំងបែបនេះ បានធ្វើឲ្យក្រុមហ៊ុន Tesla ខាតបង់ជាខ្លាំង រហូតធ្វើឲ្យតម្លៃក្រុមហ៊ុនថយចុះមកនៅត្រឹមប្រហែល ៩៧៤ពាន់លានដុល្លារ ខណៈកន្លងមកក្រុមហ៊ុនមួយនេះ មានមូលធនទីផ្សារច្រើនជាង ១ទ្រីលានដុល្លារឯណោះ។

ប៉ុន្មានខែចុងក្រោយនេះ ក្រុមហ៊ុន Tesla ហាក់ជួបប្រទះផលលំបាកក្នុងការលក់រថយន្តរបស់ខ្លួន ដោយសារគំនាបពីគូប្រជែងដែលជាក្រុមហ៊ុនចិន និងអឺរ៉ុប នៅលើទីផ្សារធំៗរបស់ខ្លួនជាខ្លាំង។

របាយការណ៍ប្រចាំខែមករាបានបង្ហាញថា ការលក់រថយន្តរបស់ Tesla នៅតំបន់អឺរ៉ុបបានធ្លាក់ចុះរហូតដល់ ៥០% ស្របពេលអត្រាលក់រថយន្តនៅប្រទេសចិន ក៏បានថយចុះគួរឲ្យកត់សម្គាល់ដូចគ្នា៕

អត្ថបទ៖ Luffy រូបភាព៖ Barron’s