អត្រាផលិតរថយន្តនៅថៃស្រុតចុះជិត ២៥% ដោយសារកង្វះខាតតម្រូវការក្នុងស្រុក និងការនាំចេញ

នៅថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ សហព័ន្ធឧស្សាហកម្មថៃបានប្រកាសថា ការផលិតរថយន្តនៅក្នុងស្រុកសម្រាប់ខែមករា បានស្រុតចុះជាខ្លាំង រហូតដល់ ២៤,៦៣% មកនៅត្រឹម ១០៧ ១០៣គ្រឿងប៉ុណ្ណោះ។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Reuters បានចុះផ្សាយថា ការធ្លាក់ចុះយ៉ាងគំហុកបែបនេះ គឺបណ្ដាលមកពីតម្រូវការក្នុងស្រុក និងការនាំចេញរថយន្តរបស់ប្រទេសថៃ ទៅកាន់ទីផ្សារអន្តរជាតិ មានការដាំក្បាលចុះជាខ្លាំង ដោយសារការប្រកួតប្រជែងយ៉ាងស្វិតស្វាញក្នុងឧស្សាហកម្មរថយន្ត។

អត្រាលក់រថយន្តនៅក្នុងស្រុកថៃ បានថយចុះដល់ទៅ ១២,២៦% នៅក្នុងខែមករា ដោយលក់បានត្រឹម ៤៨ ០៩២គ្រឿង ខណៈការនាំចេញវិញបានធ្លាក់ដល់ទៅ ២៨,១៣% មកនៅត្រឹម ៦២ ៣២១គ្រឿង ដែលជាចំណុចទាបបំផុតក្នុងរយៈពេល ៣៣ខែចុងក្រោយ។

គួររំលឹកបន្តិចថា ប្រទេសថៃគឺជាមជ្ឈមណ្ឌលផលិតរថយន្តធំបំភុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាមូលដ្ឋាននាំចេញរបស់ក្រុមហ៊ុនកំពូលៗដូចជា Toyota និង Honda ដែលមានទីផ្សារនាំចេញសំខាន់ៗរួមមាន អូស្ត្រាលី ហ្វីលីពីន និងប្រទេសជប៉ុន៕

អត្ថបទ៖ Luffy រូបភាព៖ NYT