សម្តេច ហ៊ុន សែន ស្នើសុំតែងតាំងបណ្ឌិត សុខ ទូច ជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឋានៈស្មើរដ្ឋមន្ត្រីនៅឆ្នាំ២០១៧

បណ្ឌិត សុខ ទូច ដែលប្រជាពលរដ្ឋភាគច្រើនបានស្គាល់តាមរយៈថ្វីមាត់វិភាគរឿងរ៉ាវសង្គម និងនយោបាយដ៏មានប្រជាប្រិយភាព បច្ចុប្បន្នលោកបណ្ឌិតកំពុងដឹកនាំស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា មានបេសកកម្មចម្បង ដើរតួក្នុងការសិក្សាស្រាវជ្រាវទាំងវិទ្យាសាស្ត្រសង្គម និងវិទ្យាសាស្ត្រពិត ដើម្បីរកធាតុចូលជូនរាជរដ្ឋា​ភិ​បាល​។

លោក សុខ ទូច បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកប្រវត្ដិសាស្ដ្រ – នយោបាយ នៅសាកលវិទ្យាល័យ Voronezh State University ប្រទេសរុស្ស៊ី ឆ្នាំ១៩៩៩។ លោកបណ្ឌិតបានបោះពុម្ភស្នាដៃសៀវភៅជាច្រើនពាក់ព័ន្ធនឹងទ្រឹស្តីទំនាក់ទំនងអន្តរជាតិ និងវិទ្យាសាស្រ្តនយោបាយជាដើម។ ក្រៅពីភាសាជាតិលោកបណ្ឌិតអាចនិយាយភាសារុស្សុី និងអង់គ្លេសយ៉ាងស្ទាត់ជំនាញ។

ក្នុងនាមជាបញ្ញវ័នដែលមានបទពិសោធន៍ក្នុងស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជាអស់ច្រើនឆ្នាំរាប់ចាប់ពីមន្ត្រីគ្រប់គ្រងរដ្ឋបាល រហូតក្លាយត្រូវបាន​​ប្រមុខ​រដ្ឋ​ស្ដី​ទីសម្តេច សាយ ឈុំ ​ដំឡើង​​ពី​អនុ​ប្រធាន ទៅ​ជា​ប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជា ជំនួស​លោកស្រីបណ្ឌិត ខ្លូត ធីតា ទៅ​តាម​ការ​ស្នើ​សុំ​របស់​សម្តេច​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំឆ្នាំ២០១៧​ មានឋានៈស្មើ រដ្ឋមន្ត្រី។

តាមដានជាមួយយើង៖ Million Times

នៅក្នុង​ពិធី​ប្រកាស​ឡើង​កាន់តំណែង​ជា​ប្រធាន​រាជបណ្ឌិត្យសភា​នៅចំពោះមុខ សម្តេច ហ៊ុន សែន លោក​បណ្ឌិត សុខ ទូច បាន​ប្ដេជ្ញា​ថា លោក​នឹង​ខិតខំ​ដឹកនាំ​កិច្ច​ការងារ​ក្នុង​ស្ថាប័ន​រាជបណ្ឌិត្យសភា​កម្ពុជា​ឲ្យក្លាយ​ទៅ​ជា​ស្ថាប័ន «​ធនាគារ​ខួ​ក្បាល​» ដើម្បី​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។ ក្រៅពីនេះ​លោក​សុខ ទូច បាន​ដាក់​ចេញ​ការងារ​ជា​អាទិភាព​ចំនួន​៣ ក្នុងនោះ​រួម​មាន​ការ កិច្ច​ការងារ​កសិកម្ម និង​បរិស្ថាន  មីក្រូហិរញ្ញវត្ថុ និង​ជនបទ និង​ការងារ​ព្រំដែន​។​

លោក​បាន​សង្កត់ធ្ងន់ថា តំណែង​ជា​ប្រធាន​រាជបណ្ឌិត្យសភា មិនមែន​ជា​គ្រឿង​លម្អ​ខ្លួន​នោះទេ ប៉ុន្តែ​វា​គឺជា​អម្រែ​ក ដែល​លោក​ត្រូវ​ទទួលខុសត្រូវ​លើ​កិច្ចការ​ធំៗ សម្រាប់​ប្រទេសជាតិ​។

ខាងក្រោមនេះជាបទពិសោធន៍ការងារលោកបណ្ឌិត សុខ ទូច នៅរាជបណ្ឌិត្យសភាកម្ពុជា៖

  • ២០១៦ – បច្ចុប្បន្ន : សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា (មានគោរមងារ៖ បណ្ឌិតសភាចារ្យ)
  • ២០១៦ – ២០១៧ : អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា (ឋានៈស្មើ រដ្ឋលេខាធិការ)
  • ២០១៥ – ២០១៧ : ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្ដរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា (ឋានៈស្មើ អគ្គនាយក)
  • ២០១៣ – បច្ចុប្បន្ន : សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃក្រុមប្រឹក្សាជាតិភាសាខ្មែរ
  • ២០១២ – ២០១៣ : ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី (រដ្ឋលេខាធិការ)នៃទីស្ដីការគណៈរដ្ឋមន្ដ្រី
  • ២០១១ – ២០១៥ : ប្រធានគណៈកម្មការវិទ្យាសាស្ត្រ នយោបាយ នៃ ក្រុមប្រឹក្សាជាតិភាសាខ្មែរ
  • ២០០៥ – ២០១៥ : អនុប្រធានវិទ្យាស្ថាន (អគ្គនាយករង) នៃវិទ្យាស្ថានទំនាក់ទំនងអន្ដរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា
  • ២០០៣ – ២០០៥ : ប្រធានផ្នែកប្រវត្ដិសាស្ដ្រ និងវិទ្យាសាស្ដ្រនយោបាយ (ប្រធាននាយកដ្ឋាន) នៃវិទ្យាស្ថានមនុស្សសាស្ដ្រ និងវិទ្យាសាស្ដ្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា
  • ២០០១ – ២០០៣ : មន្ត្រីគ្រប់គ្រងរដ្ឋបាល នៃវិទ្យាស្ថានមនុស្សសាស្ដ្រ និង វិទ្យា សាស្ដ្រ សង្គម នៃរាជបណ្ឌិត្យ សភា កម្ពុជា

ស្នាដៃបោះពុម្ពផ្សាយ

  • ២០០២ : ចលនាភូមិមួយផលិតផលមួយ     
  • ២០០៣ : តួនាទីអង្គការសហប្រជាជាតិ       
  • ២០០៣ : ទ្រឹស្តីទំនាក់ទំនងអន្តរជាតិ                       
  • ២០០៧ : ទំនាក់ទំនងរវាងកម្ពុជាជាមួយសហរដ្ឋអាមេរិក ចិន និងវៀតណាម២០០៧
  • ២០០៨ : វេទិកាបណ្ឌិតសភាលើកទី៣ ស្ដីពី ខួបទី១៥ឆ្នាំ នៃកិច្ចព្រម ព្រៀង សន្ដិភាព ក្រុង ប៉ារីស ស្ដីពីដំណោះ ស្រាយ នយោបាយរួមនៅកម្ពុជា
  • ២០០៨ : ទស្សនាវដ្ដីវិទ្យាសាស្ដ្ររបស់វិទ្យាស្ថានទំនាក់ទំនងអន្ដរជាតិកម្ពុជា លេខ១
  • ២០០៩ : ទំនាក់ទំនងអន្តរជាតិ ៖ កម្ពុជាក្រោមក្រសែភ្នែកមហាអំណាច
  • ២០០៩ : Cambodia After Paris Peace Agreement
  • ២០០៩ : ទស្សនាវដ្ដីវិទ្យាសាស្ដ្ររបស់វិទ្យាស្ថានទំនាក់ទំនងអន្ដរជាតិកម្ពុជា លេខ២
  • ២០១០ : ទស្សនាវដ្ដីវិទ្យាសាស្ដ្ររបស់វិទ្យាស្ថានទំនាក់ទំនងអន្ដរជាតិកម្ពុជា លេខ៣
  • ២០១០ : ទំនាស់ព្រំដែនរវាងប្រទេសថៃ និងប្រទេសជិតខាង បោះពុម្ពផ្សាយ ដោយ វិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា
  • ២០១១ : ទស្សនាវដ្ដីវិទ្យាសាស្ដ្ររបស់វិទ្យាស្ថានទំនាក់ទំនងអន្ដរជាតិកម្ពុជា លេខ៤
  • ២០១៥ : នយោបាយការបរទេស ៖ ម្សិលមិញ ថ្ងៃនេះ និងថ្ងៃស្អែក
  • ២០១៦ : អាស៊ាន-រុស្ស៊ី ក្នុងបរិបទពិភពលោកថ្មី
  • ២០១៧ : ជម្លោះព្រំដែនកម្ពុជា-ឡាវ៖ ពីតំបន់អូរអាឡៃដល់ចំណុចប្រសព្វនៃខេត្តអាតាពើ

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកសម្តេចតេជោ