ឧកញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិសម្ដេចតេជោ បានដឹកនាំរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី «លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន» ដល់សហគ្រាសធុនតូច និងមធ្យម កាលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។


ការរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី «លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន» គឺមានរយៈពេល១ថ្ងៃពេញ ចាប់ពីម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង ៥៖០០នាទីល្ងាច នៅអគារខ្មែរថាមស៍ រាជធានីភ្នំពេញ។
គួរឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ ទទួលបានការគាំទ្រពីគម្រោង មូលនិធិអភិវឌ្ឍន៍ជំនាញ Skills Development Fund (SDF) រៀបចំដោយ FASMEC ព្រមជាមួយ Mekong Inclusive Ventures (MIV) និងចូលរួមសហការណ៍ដោយ Canadia Bank , SME Bank of Cambodia, និងសាជីវកម្មធានាឥណទានកម្ពុជា Credit Guarantee Corporation of Cambodia ដើម្បីបណ្ដុះបណ្ដាលម្ចាស់សហគ្រាស ចំនួន២៥នាក់
ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលស្តីអំពី «លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន» ឧកញ៉ា តែ តាំងប៉ ក៏បានប្រគល់វិញ្ញាបនបត្របញ្ជាក់ដល់សិក្ខាកាមផងដែរ៕







