នាថ្ងៃទី១៤ ខែកុម្ភៈ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានគំរាមប្ដឹងក្រុមហ៊ុន Google ចំពោះការកែប្រែឈ្មោះឈូងសមុទ្រ Gulf of Mexico លើកម្មវិធីផែនទីរបស់ពួកគេ តាមការបញ្ជាពីប្រធានាធិបតីអាមេរិក Donald Trump។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន The Hill។


លោកស្រីប្រធានាធិបតីអះអាងទៀតថា ការកែប្រែឈ្មោះឈូងសមុទ្រ Gulf of Mexico ទៅជា Gulf of America របស់ Google នៅលើផ្ទៃទឹកទាំងមូលក្នុងផែនទី គឺខុសពីការបញ្ជារបស់លោក Trump ដែលបញ្ជាឲ្យប្ដូរឈ្មោះតែនៅតំបន់ខ្ពង់រាបប៉ុណ្ណោះ។
គួររំលឹកបន្តិចថា កាលពីថ្ងៃចន្ទ ក្រុមហ៊ុន Google បានប្រកាសកែប្រែឈ្មោះឈូងសមុទ្រ Gulf of Mexico ទៅជា Gulf of America លើកម្មវិធីផែនទីរបស់ខ្លួន បន្ទាប់ពីប្រព័ន្ធព័ត៌មានឈ្មោះភូមិសាស្ត្រអាមេរិក បានធ្វើការផ្លាស់ប្តូរជាផ្លូវការ។

ក្រុមហ៊ុន Google បានកំណត់ថា ប្រជាជនអាមេរិកនឹងមើលឃើញឈ្មោះឈូងសមុទ្រនោះជា Gulf of America ខណៈប្រជាជនម៉ិកស៊ិកនឹងបន្តមើលឃើញជា Gulf of Mexico នៅលើកម្មវិធីផែនទីរបស់ខ្លួនដដែល៕
អត្ថបទ៖ Luffy រូបភាព៖ ABC / France24