កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ យន្តហោះ Air Force ដឹករដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio រួមទាំងប្រធានគណៈកម្មាធិការទំនាក់ទំនងបរទេសព្រឹទ្ធសភា លោក Jim Risch ទៅប្រទេសអាល្លឺម៉ង់ ត្រូវបានបង្ខំចិត្តបកក្បាលមកទីក្រុងវ៉ាស៊ីងតោនជាបន្ទាន់ ដោយសារមានបញ្ហាផ្នែកម៉េកានិក។
ទីភ្នាក់ងារព័ត៌មាន AP បានចុះផ្សាយថា យន្តហោះមួយគ្រឿងនេះបានជួបបញ្ហានៅម៉ាស៊ីនផ្នែកកាប៊ីន បន្ទាប់ពីហោះហើរបានរយៈពេល ៩០នាទី ចេញពីមូលដ្ឋានទ័ព Joint Base Andrews ។
លោក Rubio ក៏មានគម្រោងបន្តការធ្វើដំណើរ ដោយផ្លាស់ប្ដូរយន្តហោះ ដើម្បីឲ្យទាន់កិច្ចប្រជុំសន្តិភាពនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ និងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky នៅទីនោះ៕
អត្ថបទ៖ Luffy រូបភាព៖ Arab News