មន្ត្រី USAID និងជាអតីតមន្ត្រីក្រសួងការបរទេសម្នាក់បាននិយាយប្រាប់ CNN ថា រដ្ឋបាលលោក Donald Trump បានបណ្តេញប្រធានការិយាល័យអធិការកិច្ចនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ USAID ចេញពីតំណែងកាលពីថ្ងៃអង្គារ មួយថ្ងៃបន្ទាប់ពីការិយាល័យរបស់លោកបានចេញផ្សាយរបាយការណ៍រិះគន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាល Trump ក្នុងការរុះរើទីភ្នាក់ងារនេះ។
លោក Paul Martin ត្រូវបានជូនដំណឹងតាមរយៈអ៊ីមែលពីនាយករងការិយាល័យបុគ្គលិកប្រធានាធិបតីនៅល្ងាចថ្ងៃអង្គារថា តំណែងរបស់លោកជាប្រធានការិយាល័យអធិការកិច្ចនៃទីភ្នាក់ងារ USAID ត្រូវបាន “បញ្ឈប់ និងមានប្រសិទ្ធភាពភ្លាមៗ”។


អ្នកនាំពាក្យការិយាល័យ USAID នៃការិយាល័យអធិការកិច្ចបានបញ្ជាក់ពីការបញ្ចប់តំណែងរបស់ Martin ហើយបាននិយាយថា គ្មានហេតុផលត្រូវបានគេផ្តល់ឱ្យសម្រាប់ការបណ្តេញលោកចេញនោះទេ។
លោក Martin គឺជាប្រធានការិយាល័យអធិការកិច្ចចុងក្រោយបំផុតក្នុងចំណោមអធិការកិច្ចចំនួន ២០ នាក់ដែលប្រធានាធិបតី Donald Trump បានបណ្តេញចេញ បើទោះបីជាមានការជំទាស់ពីសមាជិកសភា និងក្រុមអ្នកឃ្លាំមើលថា ការដកពួកគេចេញគឺបំពានលើលក្ខន្តិកៈ៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ CNN