ហុងកុងដាក់ពាក្យប្ដឹងទៅ WTO ជុំវិញការទារពន្ធគយរបស់អាមេរិក

នាថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ក្រុងហុងកុងបានដាក់ពាក្យបណ្ដឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក WTO ដោយអះអាងថា អាមេរិកបានព្រងើយកន្តើយពីស្ថានភាពតំបន់ស្វយ័តមួយនេះ ដែលហុងកុងអះអាងថា ពួកគេគឺជាប្រទេសឯករាជ្យ មិនស្ថិតក្រោមការគ្រប់គ្រងពីចិន។

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា សហរដ្ឋអាមេរិកបានចាត់វិធានការទារពន្ធគយបន្ថែមពីចិន ១០% គ្រប់មុខទំនិញ ខណៈឥវ៉ាន់នាំចូលពីហុងកុង ត្រូវប្ដូរផ្លាកទៅជាផលិតផលផលិតពីចិនវិញ ដែលធ្វើឲ្យរដ្ឋាភិបាលហុងកុងកើតទុក្ខមិនសុខចិត្ត ជាមួយការសម្រេចបែបនេះ។

តាមដានជាមួយយើង៖ Million Times

លោក Eric Chan ប្រធានលេខាធិការក្រុងហុងកុងបានមានប្រសាសន៍ថា «ទង្វើបែបនេះ គឺផ្ទុយស្រឡះពីច្បាប់របស់ WTO ហើយជាការពិតណាស់ ពួកគេមិនបានចាត់ទុកហុងកុង ជាទឹកដីឯករាជ្យដាច់ដោយឡែកឡើយ»។

សូមជម្រាបដែរថា កាលពីសប្ដាហ៍មុន សេវាប្រៃសណីយ៍សហរដ្ឋអាមេរិកបានប្រកាសផ្អាកទទួលទំនិញ ពីប្រទេសចិន និងហុងកុង ជុំវិញវិធានការទារពន្ធគយថ្មី ដែលធ្វើឲ្យអាជីកម្មអនឡាញនៅក្នុងតំបន់អាស៊ីទាំង២ នេះ មានការកកស្ទះជាខ្លាំង៕

អត្ថបទ៖ Luffy រូបភាព៖ Washington Times